លោក Kim Jong Un ទៅ​ទស្សនា​ទីក្រុង​ថ្មី​ជា​ការ​លេច​មុខជា​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ខែ

2021/11/16 07:37:03 pm        752

​កូរ៉េ​ខាង​ជើង៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​ទៅ​ទស្សនា​ទីក្រុង​ថ្មី​មួយ​ដែល​ត្រូវ​បាន​សាងសង់​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ចិន និង​ជា​ភ្នំ​ដ៏​ពិសិដ្ឋ​ជាទី​គោរព​សក្ការ​ដោយ​ក្រុម​គ្រួសារ​របស់​លោក នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើកដំបូង​របស់​លោក​ក្នុង​រយៈពេល​ជាង​ ១​ខែ​មកនេះ​។​

​នៅ​ទីក្រុង Samjiyon ភាគ​ខាងជើង​ប្រទេសកំពុង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​ធំ​មួយ ដែល​ក្រុម​មន្ត្រី​ហៅថា "​សេដ្ឋកិច្ច​សង្គមនិយម​" ​ដែល​បំពាក់​ដោយ​គ្រប់​ដណ្ដប់​ដោយ​អឹផាត​មិន សណ្ឋាគារ រមណីយដ្ឋាន​ជិះ​ស្គី និង​មជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និង​វេជ្ជសាស្ត្រថ្មីៗ​ជាច្រើន​។ ​ទីក្រុង​ដែល​កំពុង​អភិវឌ្ឍ​គឺ​នៅ​ជិត​ភ្នំ Paektu ជា​ភ្នំ​ដ៏​ពិសិដ្ឋ​ជាទី​ដែល​ក្រុម​គ្រួសារ​របស់​លោក Kim អះអាង​ពី​ឫសគល់​របស់​ខ្លួន ហើយ​លោក​បាន​ទៅលេង​ជាច្រើន​ដង​ចាប់​តាំង​ពី​ឆ្នាំ២០១៨ ដោយ​ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការ​បាន​ហៅថា ​ជានិមិត្តរូប​នៃ​អរិយធម៌​ទំនើប។ ​ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​និយាយ​ថា ដំណើរ​ចុងក្រោយ​របស់​លោក Kim ត្រូវ​បាន​រៀបចំឡើងដើម្បី​ត្រួតពិនិត្យ​ដំណាក់កាល​ទី​៣ និង​ចុងក្រោយ​នៃ​ការសាងសង់ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ បន្ទាប់ពី​ការ​ពន្យារ​ពេល​ដែលបណ្តាល​មកពី​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ និង​ជំងឺ​រាតត្បាត​សកល​កូ​រ៉ូ​ណា​។

​ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA មួយ​នេះពុំបាន​ផ្តល់​កាលបរិច្ឆេទ​ច្បាស់លាស់​​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក Kim នោះ​ទេ ប៉ុន្តែ​វា​គឺជា​របាយការណ៍​ដំបូង​នៃ​សកម្មភាព​សាធារណៈ​របស់​មេដឹកនាំ​រូប​នេះ​អស់​រយៈពេល ៣៥​ថ្ងៃ​ចាប់​តាំងពី​លោក​បាន​ថ្លែង​សុន្ទរកថា​នៅ​ឯ​ពិព័រណ៍​ការពារ​ជាតិ ដែល​ជា​ការ​អវត្តមាន​យូរ​បំផុត​របស់​លោក​ចាប់តាំងពី​ឆ្នាំ២០១៤​។​ ​ការ​បាត់​មុខ​របស់​មេដឹកនាំ​វ័យក្មេង និង​ឯកោ​ពីប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋជារឿយៗ​បង្ក​ឱ្យ​មាន​ការ​រំពឹង​ទុក​អំពី​សុខភាព ឬ​កន្លែង​លាក់ខ្លួន​របស់​លោក​។ ទីភ្នាក់ងារ​ចារកម្ម​របស់​​កូរ៉េខាងត្បូងបាន​និយាយ​កាលពី​ចុងខែ​មុន​ថា ​លោក Kim ពុំមាន​បញ្ហា​សុខភាព​អ្វី​នោះ​ទេ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        157
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        196
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm