លោក Trump សន្យាថា ទីក្រុងគីវនឹងត្រូវចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី

2025/02/14 04:56:18 pm        117

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) ថា អ៊ុយក្រែននឹងត្រូវចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ទោះបីជាទីក្រុងគីវ បាននិយាយថា វាលឿនពេកក្នុងការចរចាជាមួយទីក្រុងមូស្គូ នៅក្នុងសន្និសីទស្តីពីសន្តិសុខ នៅថ្ងៃសុក្រនេះ។

លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានបាននិយាយថា អ៊ុយក្រែននឹងមានកៅអីនៅឯតុ ក្នុងអំឡុងពេលចរចាសន្តិភាពណាមួយជាមួយរុស្ស៊ី ជុំវិញការបញ្ចប់សង្គ្រាម។ លោក Trump និយាយថា យើងនឹងមានប្រទេសអ៊ុយក្រែនចូលរួម យើងមានរុស្ស៊ី ហើយយើងក៏មានអ្នកផ្សេងៗទៀតចូលរួម។

នៅពេលត្រូវបានសួរថាតើលោកទុកចិត្តលោកពូទីនដែរឬទេ នោះលោកបាននិយាយថា «ខ្ញុំជឿថាលោក ពូទីន ចង់ឃើញនូវអ្វីដែលកើតឡើង។ ខ្ញុំទុកចិត្តគាត់លើប្រធានបទនេះ»។ លោក Trump បាននិយាយថា មន្ត្រីអាមេរិក និងរុស្ស៊ី នឹងជួបប្រជុំគ្នានៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រនេះ ហើយអ៊ុយក្រែនក៏ត្រូវបានអញ្ជើញ ផងដែរ។

ទោះជាយ៉ាងណា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ទីក្រុងគីវ មិនរំពឹងថានឹងជួបពិភាក្សាជាមួយភាគីរុស្ស៊ីនៅក្នុងសន្និសីទសន្តិសុខប្រចាំឆ្នាំនៅទីក្រុង Munich នៅថ្ងៃសុក្រនេះទេ ហើយជឿជាក់ថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ៊ុយក្រែន ត្រូវការជំហររួមមួយ មុនពេលពិភាក្សាជាមួយទីក្រុងមូស្គូ។

លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មានថា នឹងមានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ទោះបីជាមិនមែនជាមេដឹកនាំក៏ដោយ ដែលមកពីប្រទេសចំនួនបីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅសប្តាហ៍ក្រោយ ក្នុងគោលបំណងបញ្ចប់សង្រ្គាម។

យោងតាមក្រសួងការបរទេសបានឲ្យថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានពិភាក្សាអំពី «តម្រូវការសម្រាប់ផ្នែកការទូតដ៏ជាក់លាក់» ដើម្បីបញ្ចប់សង្រ្គាម នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Andrii Sybiha ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm