ដូចផែនការដែលបានគ្រោងទុក នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រឹតចំណងសាមគ្គីភាព មិត្ដភាព និងពង្រឹងកិច្ចសហប្រតិបត្ដិការ ។
នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២គ្រឿង ដែលបានចូលសំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីរឹតចំណងសាមគ្គីភាព មិត្ដភាព និងពង្រឹងកិច្ចសហប្រតិបត្ដិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌា។ ក្នុងដំណើរទស្សនកិច្ចនេះ មានកម្មវិធីជាច្រើន ទាំងនៅខេត្ដព្រះសីហនុ និងរាជធានីភ្នំពេញ ដូចជាការជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំកងទ័ព និងថ្នាក់ដឹកនាំអាជ្ញាធរដែនដី កម្មវិធីកីឡា ទស្សនាតំបន់ប្រវត្ដិសាស្ដ្រ វប្បធម៌ ។ល។ ព្រទាំងមានការស្នើសុំធ្វើលំហាត់ល្បាតរួមខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅពេលចេញពីខេត្តព្រះសីហនុវិញ។ នេះ គឺជាការបញ្ជាក់ឱ្យដឹងពី នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ
លោកឧត្ដមនាវីទោ បន្ដថា អំពីលក្ខណៈបច្ចេកទេសនាវា គឺនាវាទី១ ឈ្មោះ INS SUJATA លេខ P56 ប្រភេទ OPV មានបណ្តោយប្រវែងជាង ១០០ម៉ែត្រ ទទឹងជាង ១០ម៉ែត្រ ជម្រៅទឹក ៥ម៉ែត្រ ទម្ងន់ផ្ទុកជាង២.០០០តោន និងនាវាទី២ ឈ្មោះ ICGS VEERA លេខ 35 ប្រភេទ OPV មានបណ្តោយប្រវែអជិត ១០០ម៉ែត្រ ទទឹងជិត ១៥ម៉ែត្រ ជម្រៅទឹកជិត ៥ម៉ែត្រ ទម្ងន់ផ្ទុក ៣.០០០តោន៕














