លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានដាក់ចេញផែនការរបស់លោកក្នុងការបង្កើនពន្ធរបស់សហរដ្ឋអាមេរិកដើម្បីឲ្យត្រូវអត្រាពន្ធដែលប្រទេសផ្សេងទៀតគិតលើការនាំចូល ដែលអាចបង្កឱ្យមានការប្រឈមផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរជាមួយសម្ព័ន្ធមិត្ត និងគូប្រជែងដូចគ្នា ដោយលោកសង្ឃឹមថានឹងលុបបំបាត់អតុល្យភាពពាណិជ្ជកម្មណាមួយ។

លោក Trump បាននិយាយនៅក្នុងការិយាល័យប្រធានាធិបតីនៅឯការចុះហត្ថលេខាលើសេចក្តីប្រកាសថាលោកបានសម្រេចចិត្តសម្រាប់គោលបំណងនៃយុត្តិធម៌ដែលលោកនឹងគិតថ្លៃពន្ធស្មើគ្នា ហើយការធ្វើបែបនេះគឺយុត្តិធម៌សម្រាប់ទាំងអស់គ្នា គ្មានប្រទេសណាអាចតវ៉ាបានទេ។

រដ្ឋបាលគ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋរបស់លោក Trump បានទទូចថាការដំឡើងពន្ធថ្មីរបស់ខ្លួននឹងធ្វើឱ្យមានលទ្ធភាពស្មើគ្នារវាងក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិក និងបរទេសក្នុងការប្រកួតប្រជែង ទោះបីជានៅក្រោមច្បាប់បច្ចុប្បន្ន ពន្ធថ្មីទាំងនេះទំនងជាត្រូវបានបង់ដោយអ្នកប្រើប្រាស់ និងអាជីវកម្មអាមេរិកដោយផ្ទាល់ ឬក្នុងទម្រង់ការចំណាយខ្ពស់ជាងមុនក៏ដោយ។

អត្រាដែលត្រូវគិតប្រាក់នឹងត្រូវបានសិក្សាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដែលអាចបង្កើតទីតាំងមានសក្តានុពលក្នុងការដោះស្រាយបញ្ហាប្រឈម ឬអូសបន្លាយកម្រិតនៃការងឿងឆ្ងល់ និងភាពមិនច្បាស់លាស់។
នយោបាយនៃការដំឡើងពន្ធដារ អាចវាយបកយ៉ាងងាយស្រួលលើលោក Trumpវិញ ប្រសិនបើរបៀបវារៈរបស់លោកជំរុញឱ្យមានអតិផរណា និងកាត់បន្ថយកំណើន ដែលធ្វើឱ្យក្លាយជាការប្រឈមមួយដ៏ខ្ពស់សម្រាប់ប្រធានាធិបតីដែលចង់ប្រកាសសិទ្ធិអំណាចរបស់លោកលើសេដ្ឋកិច្ចសហរដ្ឋអាមេរិក៕