អង្គការ-សហជីពជាង ១០០ ថ្កោលទោស និងស្នើសមត្ថកិច្ចតាម​រកមេក្លោង​ប៉ុន​ប៉ង​ធ្វើ​ឃាត​សម្ដេច​តេជោ និងគ្រួសារ មកផ្ដន្ទាទោសតាមច្បាប់​

2025/02/14 06:36:33 pm        239

ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហជីពកម្មករ និងអង្គការសមាគមន៍​នានា​នៅ​កម្ពុជា​ប្រមាណ ១១៣ បានចេញញត្តិថ្កោលទោស ចំពោះគម្រោងប៉ុនប៉ងធ្វើឃាត សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងស្នើរឲ្យសមត្ថកិច្ចស្រាវជ្រាវរកមេក្លោងនៅពីក្រោយខ្នង នៃ​ការ​រៀប​ចំ​ផែនការដ៏ខ្មៅកខ្វក់នេះមកផ្ដន្ទាទោសតាមច្បាប់។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅក្នុងបទ​សម្ភាស​ន៍​ជាមួយ​ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ បានមានប្រសាសន៍ថា ក្នុងនាមតំណាង​ឲ្យ​កម្មករ​និយោជិតទាំងអស់ គឺត្រូវការសន្តិភាព ដូច្នេះអ្វីដែលជាការប៉ុនប៉ង​ទៅ​លើ​ថ្នាក់​ដឹក​នាំ​របស់​កម្ពុជា​ គឺយើងប្រឆាំងដាច់ខាត និងសុំធ្វើការ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំ​ពោះ​ទង្វើ​រ​របស់​ជន​ជ្រុល​និយមនេះ ព្រោះប្រទេសកម្ពុជាប្រកបដោយសន្តិភាព គឺអាស្រ័យលើថ្នាក់ដឹកនាំ ដូច្នេះថ្នាក់​ដឹក​​នាំ​​រហូតមកដល់បច្ចុប្បន្ននេះ គឺបានដឹកនាំប្រទេសជាយូរឆ្នាំ ហើយប្រកប​ដោយ​មាន​ការ​អភិវឌ្ឍន៍​ខ្ពស់ រីកចម្រើន ជាពិសេសកម្មករ​កម្មការិនី​ក៏​ទទួល​បាន​ការងារ​ធ្វើ​ដោយ​សារ​កត្តា​សន្តិសុខ​ភាព​ឯង។

ទន្ទឹមនេះ លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានអំពាវនាវដល់កម្មករ កម្មការិនី​ទាំង​អស់ សូមចូលរួមការពារសន្តិភាពជាចម្បង ហើយ​នឹង​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នូវ​ព័ត៌មានណា ឬជនខិលខូចណា​ដែល​មាន​ការ​ប៉ុន​ប៉ង​ចំពោះ​ការ​ធ្វើ​អាក្រក់​ណាមួយ​នៅក្នុ​ងប្រ​ទេសកម្ពុជា ក៏ដូចជាបំផុសចលនាមួយដែលបង្ករឲ្យមានសង្រ្កាមកើតឡើងនោះ គឺសុំឲ្យកម្មករ កម្មការិនីចូលរួមទាំងអស់គ្នា ដើម្បីការពារសន្តិភាព ការពារការងារ និងការពារនូវអ្វីដែលជាភាពសុខសាន្តរបស់ជាតិទាំងអស់គ្នា។

 កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសារសំឡេងចំនួនពីរ ដែលក្រុមជ្រុលនិយមប៉ុនប៉ងប្រើដ្រូនធ្វើឃាតសម្ដេច និងក្រុមគ្រសារ ខណៈសម្ដេចដឹងថា មេធំរបស់ពួកគេជាអ្នកណា និងនៅទីណាហើយនឹងបានប្រកាសកម្ចាត់ចោលក្រុមជ្រុលនិយមមានចរិតជាភេរវកម្មនេះ។ ទន្ទឹមនេះ សម្ដេចតេជោ ក៏បានប្រកាសធ្ងន់ថា សម្ដេចនឹងកម្ចាត់ចោលអ្នកណាក៏ដោយ ដែលចង់សម្លាប់សម្ដេច និងគ្រួសាររបស់សម្ដេច៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm