ក្រុមអ្នកដឹកនាំសាសនារបស់ពួកជ្វីហ្វជាង ៣៥០នាក់ រួមទាំងអ្នកគាំទ្រ និងសកម្មជនជ្វីហ្វ បានចុះហត្ថលេខាលើអត្ថបទផ្សាយពាណិជ្ជកម្មមួយនៅក្នុងកាសែត New York Times ដែលពួកគេថ្កោលទោសចំពោះសំណើរបស់លោកប្រធានាធិបតី Donald Trump សម្រាប់ការបោសសម្អាតជនជាតិប៉ាឡេស្ទីនប្រកបដោយប្រសិទ្ធភាពចេញពីតំបន់ហ្កាហ្សា។៊

អត្ថបទផ្សាយពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាដោយអ្នកដឹកនាំសាសនាជ្វីហ្វជាច្រើន បានសរសេរថា៖ “លោក Trump បានអំពាវនាវឱ្យដកជនជាតិប៉ាឡេស្ទីនទាំងអស់ចេញពីតំបន់ហ្កាហ្សា ហើយជនជាតិជ្វីហ្វនិយាយថាទេ ចំពោះការសម្អាតជាតិសាសន៍!”។

ការប្រឆាំងនេះកើតឡើងបន្ទាប់ពីសំណើរបស់លោក Trump ក្នុងការឱ្យសហរដ្ឋអាមេរិក "កាន់កាប់តំបន់ហ្កាហ្សា" និងទុកឱ្យជនជាតិប៉ាឡេស្ទីន ២លាននាក់ ដែលបានរួចរស់ជីវិតពីការវាយលុកដ៏បង្ហូរឈាមរបស់អ៊ីស្រាអែល "ពុំមានជម្រើសអ្វីឡើយ" ក្រៅតែពីចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។

លោក Trump បានអំពាវនាវឱ្យហ្ស៊កដានី អេហ្ស៊ីប និងបណ្តាប្រទេសអារ៉ាប់ផ្សេងទៀត ទទួលយកជនជាតិប៉ាឡេស្ទីន ដែលជាសំណើមួយត្រូវបានឆ្លើយតបដោយការរិះគន់យ៉ាងទូលំទូលាយពីបណ្តាប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តផ្សេងទៀត ខណៈក៏ត្រូវថ្កោលទោសថាជាផែនការបោសសម្អាតជនជាតិភាគតិច៕