ប្រជាជននៅប្រទេសបែលហ្ស៊ិករាប់ម៉ឺននាក់ បានចេញធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ក្នុងការតវ៉ា ជុំវិញកំណែទម្រង់សោធននិវត្តន៍តាមផែនការរបស់រដ្ឋាភិបាលថ្មី ក្នុងអំឡុងពេលថ្ងៃដំបូងនៃការធ្វើកូដកម្មរយៈពេលច្រើនថ្ងៃ ដែលបានផ្អាកចរាចរណ៍ផ្លូវអាកាសទាំងអស់នៅក្នុងប្រទេស។ នគរបាលក្នុងតំបន់បានរាយការណ៍នៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា មនុស្ស ៦០.០០០នាក់ បានចូលរួមកូដកម្មនៅទីក្រុងព្រុចសែល។

ក្រុមអ្នកតវ៉ា បានប៉ះទង្គិចជាមួយនគរបាលនៅខាងក្រៅទីស្នាក់ការកណ្តាលគណបក្សស្តាំនិយមកណ្តាលសេរីនិយម MR ជាផ្នែកនៃក្រុមចម្រុះដែលកំពុងគ្រប់គ្រង ដោយនគរបាលបានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹក។ សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមអ្នកតវ៉ា បាននាំគ្នាដុតកាំជ្រួច។

អាកាសយានដ្ឋានទីក្រុងព្រុចសែល បានលុបចោលជើងហោះហើរចំនួន ៤៣០ជើង កាលពីថ្ងៃព្រហស្បតិ៍ ហើយការរំខានដល់វិស័យចរាចរណ៍ផ្លូវអាកាស មានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
កូដកម្ម ក៏ត្រូវបានគេរំពឹងថានឹងរំខានដល់ការដឹកជញ្ជូនសាធារណៈ និងសេវាប្រៃសណីយ៍ ដោយមានក្រុមអ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកយោធាចូលរួមតវ៉ា ផងដែរ។
កំណែទម្រង់សោធននិវត្តន៍តាមផែនការ ផ្តល់ដល់អ្នកដែលធ្វើការមុនអាយុចូលនិវត្តន៍ជាមួយនឹងសេវា បម្រើការងារ៣៥ឆ្នាំ ខណៈអ្នកចូលនិវត្តន៍មុន ពុំដល់៣៥ឆ្នាំ ប្រឈមនឹងការពិន័យ។
ប្រព័ន្ធថ្មីនេះ គឺមិនសូវពេញចិត្តសម្រាប់អ្នកដែលមានប្រាក់ចំណូលទាបនោះទេ បើប្រៀបធៀបទៅនឹងប្រព័ន្ធមុន ដែលផ្តផ្អែកលើរយៈពេលអាជីពការងារ។