ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលថ្ងៃព្រហស្បតិ៍ បាននិយាយថា នៅប្រទេសលីប៊ី ជនភៀសខ្លួនចំនួន ១.៥០០នាក់ ត្រូវបានជម្លៀស ឬតាំងទីលំនៅថ្មី ក្នុងឆ្នាំ២០២៤។

អង្គការ UNHCR បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« នៅក្នុងឆ្នាំ ២០២៤ UNHCR បានផ្តល់ជំនួយសង្គ្រោះអាយុជីវិត និងដំណោះស្រាយរយៈពេលវែង ដល់ជនងាយរងគ្រោះបំផុតមួយចំនួន»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«ជនភៀសខ្លួន ១.៥០០នាក់ ត្រូវបានជម្លៀសចេញ ឬតាំងទីលំនៅថ្មីដោយសុវត្ថិភាព ដោយផ្តល់ឲ្យពួកគេនូវឱកាសក្នុងការកសាងជីវិតរបស់ពួកគេឡើងវិញ»។

សេចក្តីថ្លែងការណ៍ បានលើកឡើងផងដែរថា ជនភៀសខ្លួនរាប់ម៉ឺននាក់ នៅក្នុងប្រទេសលីប៊ី ត្រូវបានផ្តល់កាលពីឆ្នាំមុន ជាមួយនឹងជំនួយផ្នែកវេជ្ជសាស្រ្ត និងហិរញ្ញវត្ថុ ក៏ដូចជារបស់របរសំខាន់ៗជាច្រើនទៀត។
ប្រទេសលីប៊ី បានញាំញីដោយអសន្តិសុខ និងភាពចលាចល ចាប់តាំងពីការដួលរលំនៃអតីតមេដឹកនាំ របស់ខ្លួន គឺលោក Muammar Gaddafi ក្នុងឆ្នាំ ២០១១ ដែលបាននាំឲ្យមានអន្តោប្រវេសន៍ជាច្រើន មកពីអនុតំបន់សាហារ៉ាអាហ្រ្វិក ប៉ុនប៉ងឆ្លងកាត់សមុទ្រដ៏គ្រោះថ្នាក់ទៅកាន់អឺរ៉ុប ពីប្រទេសនេះ។