អឺរ៉ុប បរាជ័យក្នុងការទប់ទល់លោក Trump ហើយឥឡូវនេះប្រឈមភាពអាម៉ាស់លើបញ្ហាអ៊ុយក្រែន

2025/02/14 10:40:46 pm        74

អឺរ៉ុប ដែលកំពុងតែចុះខ្សោយ បានប្រឈមមុខនឹងរឿងឈឺក្បាលផ្ទួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រាប់ចាប់ពីការទប់ទល់នឹងលោកប្រធានាធិបតីអាមេរិក Donald Trump រហូតដល់រឿងអ៊ុយក្រែន។ ការចាប់ផ្តើមនៃសន្និសិទសន្តិសុខទីក្រុង Munich មានទម្លាប់ត្រូវបានគ្របដណ្ដប់ដោយការបង្ហាញអំណាចរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។ កាលឆ្នាំ២០២២ ស្ថាប័នសន្តិសុខឆ្លងដែនអាត្លង់ទិកនេះបានប្រមូលផ្តុំគ្នាដោយដឹងថាលោក Putin ត្រៀមបញ្ចេញប្រតិបត្តិការយោធាលើទីក្រុងគីវ។

នៅខែកុម្ភៈ ឆ្នាំ២០២៤ កិច្ចប្រជុំនោះពោរពេញដោយភាពចម្រូងចម្រាស់ក្នុងពេលដែលអតីតមេដឹកនាំបក្សប្រឆាំងម្នាក់បានស្លាប់ក្នុងពន្ធនាគាររុស្ស៊ី ហើយនៅឆ្នាំ២០២៥ នេះ រុស្ស៊ីកំពុងឈានទៅដល់ការបើកកិច្ចចរចាជាមួយលោក Trump ដែលអ្នកវិភាគជាច្រើនបានព្យាករថា នឹងផ្ដល់ឱ្យទីក្រុងមូស្គូ មិនត្រឹមតែទឹកដីអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏បន្ថយស្ថានភាពរដ្ឋឯករាជ្យអ៊ុយក្រែនផងដែរ។

សម្រាប់ទ្វីបអឺរ៉ុប ទាំងនេះគឺជាភាពអាម៉ាស់មួយ។ ការបង្ហើបរបស់លោក Trump និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ពីវិធីសាស្រ្តបទឈប់បាញ់របស់ពួកគេ រួមទាំងការបដិសេធរបស់អាមេរិក ក្នុងការផ្តល់ធនធានបន្ថែមដល់អ៊ុយក្រែន បានក្លាយជារឿងដ៏ភ្ញាក់ផ្អើលមួយទៀត។ ពេលនេះ អឺរ៉ុបបានត្រឹមតែបន្ទោសខ្លួនឯងប៉ុណ្ណោះ។

បន្ទាប់ពីភាពច្របូកច្របល់នៃអាណត្តិដំបូងរបស់លោក Trump និងការដឹងច្បាស់ថាលោកអាចត្រលប់មកវិញ ការិយាធិបតេយ្យអឺរ៉ុប បានពិភាក្សាពីតម្រូវការទប់ទល់លោក Trump ដែលអឺរ៉ុបមិនទាន់មាននៅឡើយ។ ឥឡូវនេះ អឺរ៉ុបជួបបញ្ហាប្រឈមនៃការដាក់កងកម្លាំងរក្សាសន្តិភាពទៅក្នុងតំបន់ បូករួមទាំងភាពស្មុគស្មាញនៃជម្លោះអ៊ុយក្រែន ខណៈអតីតមន្រ្តីសន្តិសុខជាន់ខ្ពស់អឺរ៉ុបបានសារភាពថា ទ្វីបដ៏ចំណាស់មួយនេះមិនមានសមត្ថភាពធ្វើប្រតិបត្តិការដោយគ្មានវត្តមានអាមេរិកបាននោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm