មន្ត្រីអាមេរិក៖ សមាជិកភាពអង្គការណាតូរបស់អ៊ុយក្រែន មិនទាន់ដកចេញពីការពិភាក្សាទេ

2025/02/14 11:31:31 pm        52

មន្ត្រីជាន់ខ្ពស់អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) បានប្រាប់ថា សហរដ្ឋអាមេរិក មិនបានច្រានចោលនូវលទ្ធភាពនៃការក្លាយជាសមាជិករបស់អង្គការណាតូ សម្រាប់អ៊ុយក្រែន ឬការចរចាត្រលប់ទៅព្រំដែនរបស់ប្រទេសនេះ មុនឆ្នាំ២០១៤ នោះឡើយ ដោយសម្ដីនេះផ្ទុយនឹងការអត្ថាធិប្បាយដែលធ្វើឡើងក្នុងសប្តាហ៍នេះដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក មុនកិច្ចចរចាសន្តិភាពដែលអាចមាន ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។

នៅពេលត្រូវបានសួរថា តើសហរដ្ឋអាមេរិកបានច្រានចោលសមាជិកភាពអង្គការណាតូ សម្រាប់អ៊ុយក្រែនហើយមែនទេ បេសកជនរងទទួលបន្ទុកកិច្ចការអ៊ុយក្រែនរបស់ប្រធានាធិបតី លោក Donald Trump គឺលោក John Coale បានឆ្លើយថា៖ «ឥឡូវនេះ វានៅតែស្ថិតក្នុងការពិភាក្សាដដែល»។

ហើយជាមួយគ្នានេះ អំឡុងពេលនិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ លោកបានបន្ថែមថា លទ្ធភាពនៃការវិលត្រលប់ទៅកាន់ព្រំដែន មុនឆ្នាំ២០១៤ របស់អ៊ុយក្រែន ក៏នៅតែស្ថិតក្នុងការពិភាក្សាដូចគ្នាដែរ។

តែយ៉ាងណាក្ដី កាលពីថ្ងៃទី១២ ខែកុម្ភៈ ដោយប្រាប់សម្ព័ន្ធមិត្តយោធារបស់អ៊ុយក្រែន នៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានផ្ដល់នូវសារផ្សេងថា ការវិលទៅកាន់ព្រំដែនអ៊ុយក្រែន មុនឆ្នាំ២០១៤ គឺមិនពិតនោះទេ ហើយថា សហរដ្ឋអាមេរិកមើលមិនឃើញពីសមាជិកភាពរបស់អង្គការណាតូ សម្រាប់ទីក្រុងគីវ ជាផ្នែកនៃដំណោះស្រាយ ចំពោះសង្គ្រាមអ៊ុយក្រែន ដែលមានរយៈពេលជិត ៣ឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm