អាមេរិកនិរទេសទៅប៉ាណាម៉ានូវជនអន្តោប្រវេសន៍សញ្ជាតិផ្សេងៗគ្នាជិត ១២០នាក់

2025/02/14 11:38:50 pm        48

ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) បាននិយាយថា សហរដ្ឋអាមេរិកបាននិរទេសមនុស្ស ១១៩នាក់ដែលមានសញ្ជាតិផ្សេងៗគ្នាទៅកាន់ប្រទេសប៉ាណាម៉ា ដែលជាផ្នែកនៃកិច្ចព្រមព្រៀង រវាងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រទេសអាមេរិកកណ្តាល។

លោក Mulino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ជើងហោះហើរដំបូងពីសហរដ្ឋអាមេរិក ដែលដឹកមនុស្សមកពីអាហ្វហ្គានីស្ថាន ចិន ឥណ្ឌា អ៊ីរ៉ង់ នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា ទួរគី អ៊ូសបេគីស្ថាន និងវៀតណាម បានមកដល់នៅថ្ងៃទី១២ ខែកុម្ភៈ ហើយ ២វ៉ុលទៀត នឹងចុះចតក្នុងពេលឆាប់ៗនេះ។ ជារួម អាមេរិក នឹងបញ្ជូនមនុស្ស ៣៦០នាក់ មកប៉ាណាម៉ា តាមជើងហោះហើរទាំង ៣វ៉ុលនោះ។

មុនពេលបញ្ជូនទៅកាន់ប្រទេសរៀងៗខ្លួន អ្នកនិរទេសនឹងត្រូវផ្ទេរទៅជម្រកក្បែរតំបន់ Darien ជាព្រៃបែងចែកអាមេរិកកណ្តាលពីអាមេរិកខាងត្បូង ដែលជនអន្តោប្រវេសន៍រាប់មិនអស់ឆ្លងកាត់កន្លែងនេះ ក្នុងគោលបំណងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។

លោក Mulino បាននិយាយថា៖ «តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីម្សិលមិញ (ថ្ងៃទី១២ ខែកុម្ភៈ) ជើងហោះហើររបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានមកដល់ដោយមានដឹកមនុស្ស ១១៩នាក់ ដែលមានសញ្ជាតិចម្រុះច្រើនបំផុត នៅលើពិភពលោក»។

ក្រសួងសន្តិសុខមាតុភូមិអាមេរិក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងករណីនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm