មន្ត្រីជំនាញ៖ អាជីវកម្មកាយអាចម៍ដី បាននឹងកំពុងបំផ្លាញជីវចម្រុះនៅបឹងទ្រា ក្នុងស្រុកកណ្ដាលស្ទឹង

2021/11/16 04:24:21 pm        462

កណ្ដាល ៖ មន្ត្រីជំនាញ បានឱ្យដឹងថា ការកាយអាចម៍ដីរបស់ក្រុមហ៊ុន អិល ប៊ី អិន ដែលគេស្គាល់ថា របស់លោកឧកញ៉ា លឹម ប៊ុនណា (ហៅខ្នា) ក្នុងបឹងទ្រា ក្នុងឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីធ្វើអាជីវកម្មបាននឹងកំពុងធ្វើឲ្យបាត់បង់នូវជីវៈចម្រុះជាច្រើនប្រភេទ នៅក្នុងបឹងមួយនេះ ។

មន្ត្រីជំនាញ បានឱ្យដឹងថា ក្រុមហ៊ុន អិល ប៊ី អិន ទទួលបានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល ក្នុងការស្ដារបឹងទ្រាទំហំផ្ទៃដីប្រមាណជាង៩ហិកតា ដើម្បីស្តុកទឹកឲ្យបានច្រើន ដោយ​អនុវត្ត​រហូតដល់ឆ្នាំ២០២២។

ក្នុងអាជ្ញាប័ណ្ណ ក្រុមហ៊ុនមួយនេះ មានសិទ្ធិតែស្ដារបឹងប៉ុណ្ណោះ មិនអាចលក់អាចម៍ដីបាននោះទេ ប៉ុន្តែបែរជាយកអាចម៍ដីទៅលក់នៅកន្លែងផ្សេងៗ ដោយមិនមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មលក់ អាចម៍ដីថែមមួយទៀត ពីអាជ្ញាធរខេត្ត ឬពីក្រសួង ហើយការស្ដារបឹងនេះទៀតសោត គឺ​បាន​អនុវត្តខុសពីគោលការណ៍ខាងដើម ។

ប្រភពដដែល បានបញ្ជាក់ថា តាមគោលការណ៍ គឺក្រុមហ៊ុនត្រូវស្ដារដីម្ខាងសិន រួចបង្ហូរទឹកពីម្ខាង ទៀតមកទីកន្លែងកាយហើយ ដើម្បីឲ្យមច្ឆជាតិនៅក្នុងបឹង អាចរស់រានបានគង់វង្ស ប៉ុន្តែ​ក្រុមហ៊ុន​មួយនេះ បានអនុវត្តផ្ទុយ គឺចាប់ផ្ដើមស្ដារកាយទាំងអស់ ដែល​ធ្វើឲ្យជីវៈចម្រុះនៅក្នុងបឹង ត្រូវរង​ការ​វិនាសអស់ រួមទាំងសត្វស្លាបជាច្រើនប្រភេទ ធ្លាប់អាស្រ័យរកចំណីក្នុងបឹងមួយនេះ​ ក៏លែងមាន ធ្វើឲ្យអាជ្ញាធរ​មានការខកចិត្ត ​និងមានប្រតិកម្មពីពលរដ្ឋនៅតំបន់នោះផងដែរ។

ប្រភព បានបន្តទៀតថា ដោយឃើញក្រុមហ៊ុននេះ អនុវត្តខុសពីគោលការណ៍ដើមបែបនេះ រដ្ឋ បាលស្រុកកណ្ដាលស្ទឹង ​បានធ្វើសំណើទៅរដ្ឋបាលខេត្តកណ្ដាល​ ស្នើដល់ក្រសួងរ៉ែ​ និងថាមពល ចុះមកអធិការកិច្ចនៅទីតាំងស្ដារបឹងទ្រា ​ហើយបើមិនមានអ្វីប្រែប្រួលទេនោះ ​នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១​ ក្រុមការងាររបស់ក្រសួងរ៉ែ នឹងចុះទៅធ្វើអធិការកិច្ច ។

យោងតាមប្រជាពលរដ្ឋ ដែលរងទុក្ខលំបាក ពីការធ្វើអាជីវកម្មដឹកអាចម៍ដីទៅលក់នេះ ​បានត្អូញត្អែរ ជា​រៀងរាល់ថ្ងៃ ឡានដឹកដីជាច្រើនគ្រឿង ​បាននឹងកំពុងបំផ្លាញផ្លូវបេតុងមួយខ្សែ ​និងផ្លូវវជាច្រើនខ្សែ ទៀត ​នៅក្នុងស្រុកកណ្ដាលស្ទឹង ​រួមទាំងបង្កការរំខានដល់ការរស់នៅរបស់ពួកគេ ​ដោយរថយន្តខ្លះ ដឹកដី ​គ្មានការគ្របឲ្យបានត្រឹមត្រូវ ធ្វើឲ្យដី និងខ្សាច់ ជ្រុះធ្លាក់រាយប៉ាយពេញផ្លូវ ធ្វើឱ្យហុយ បង្កការ​រំខានដល់ អ្នកដំណើរ​ រហូតដល់ពេលខ្លះ ​មានគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។

នៅក្នុងបឹងទ្រានេះ មិនត្រឹមតែក្រុមហ៊ុន អិល ប៊ី អិន របស់ឧកញ៉ាខ្នា នោះទេ ដែលកំពុងកាយ អាចម៍ដីលក់ គឺនៅមានរបស់ឈ្មោះ ម៉ម ម៉េង ក្រុមហ៊ុន ឃីង ឡាក់គី និងមានមួយទៀតរបស់ឈ្មោះ ម៉ាប់ ​កាយអាចម៍ដីដោយមិនមានសូម្បីតែអាជ្ញាប័ណ្ណស្ដារបឹងពីក្រសួង​ ហើយបច្ចុប្បន្ននេះ គណៈកម្មការចម្រុះ​ នៃរដ្ឋបាលខេត្តកណ្ដាល ​ដឹកនាំដោយលោក នុត ពុតដារ៉ា អភិបាលរងខេត្ត ជាប្រធានគណៈកម្មការ បានចុះទៅបិទមិនឲ្យកាយបន្តទៀតទេ៕

អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm