យុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្តីស្រឡាញ់ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់”

2025/02/15 01:31:30 am        136

ភ្នំពេញ ៖ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម មកពីគ្រប់ទិសទីនៃទូទាំងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ រួមមានសិស្ស, និស្សិត, យុវជនកាកបាទក្រហម, សប្បុរសជន, បុគ្គលិកវីតាល់ មីជាតិ មន្ត្រីរាជការ ក្រសួងស្ថាប័ន សរុបជាង១០០០នាក់ បានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមនាទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដែលបានប្រព្រឹត្តនៅក្នុងបរិវេណនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដែលជាការសហការរៀបចំ និងឧបត្ថម្ភពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ និង មីជាតិ)។

 យុទ្ធនាការបរិច្ចាគឈាមនា​ថ្ងៃ​នេះ ​​បានរៀបចំឡើងក្នុងគោលបំណងក្នុងការជួបជុំអ្នកស្ម័គ្រចិត្តពីគ្រប់ទិសទី និងគ្រប់ស្រទាប់វណ្ណៈ រួមគ្នាផ្តល់អំណោយឈាម ដោយផ្សាភ្ជាប់អត្ថន័យនៃការចែករំលែកសេចក្តីស្រឡាញ់ និងអំពើល្អ ជូនចំពោះខ្លួនឯង និងមនុស្សជុំវិញខ្លួន តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលចេញពីបេះដូងពោរពេញដោយមនោសញ្ចេតនា និងសាមគ្គីភាព ។

ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ​ បានកោតសរសើរចំពោះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមនាថ្ងៃនេះឡើងក្នុងគោលបំណងជួយជំរុញចលនាបរិច្ចាគឈាមស្ម័គ្រចិត្តឱ្យកាន់តែមានចំនួនច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងបានថ្លែងអំណរគុណដល់សប្បុរសជនបរិច្ចាគឈាមស្ម័គ្រចិត្តគ្រប់រូប ដែលបានចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខមាលភាព របស់ប្រជាជនកម្ពុជា ដែលជាការចែករំលែកជីវិតដល់ជនរងគ្រោះ និងអ្នកជំងឺគ្រប់ប្រភេទ ជាច្រើននាក់នៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅដល់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ និង មីជាតិ) តែងតែចូលរួមគាំទ្រ និងផ្សព្វផ្សាយនូវរាល់សកម្មភាពបរិច្ចាគឈាមនាពេលកន្លងមក។ 

លោកជំទាវអ្នកឧកញ៉ា  ជឹង សុគន្ធាវី អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ និងមីជាតិ) កោតសសើរថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធីនេះយ៉ាងទៀងទាត់ និងរៀងរាល់ឆ្នាំ ដើម្បីជាលទ្ធភាព និងឱកាសនៃការជួបជុំអ្នកស្ម័គ្រចិត្ត ក្នុងការផ្តល់អំណោយឈាម និងអត្ថន័យនៃការចែករំលែកសេចក្តីស្រឡាញ់ ជូនខ្លួនឯង ជូនមនុស្សជាទីស្រឡាញ់ និងមនុស្សជុំវិញខ្លួន ។ លោកជំទាវ បន្តថា វីតាល់ ក្រៅពីផ្តល់ជូននូវទឹកពិសាដែលមានគុណភាព, សុវត្ថិភាព, និងអនាម័យខ្ពស់ វីតាល់ តាមរយៈមូលនិធិ២៥រៀល បានចូលរួមចំណែកក្នុងទំនួលខុសត្រូវចំពោះការងារអភិវឌ្ឍសង្គម ជាមួយសកម្មភាពសប្បុរសធម៌នានា ដោយឈរលើសសរស្តុម្ភ ៤ ចំបង រួមមាន ៖ វិស័យអប់រំ, បរិស្ថាន, សុខាភិបាល-កីឡា និងសង្គម វប្បធម៌ សម្រាប់ជាគុណប្រយោជន៍ជូនសង្គមជាតិ និងដល់អតិថិជនរបស់យើង។ វីតាល់ ប្តេជ្ញានឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពការងារ របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងដំណើរការប្រមូលឈាម រួមទាំងយុទ្ធនាការ នៃការចុះប្រមូលផ្តល់អំណោយឈាម ដែលឈានទៅដល់ការពង្រីកវិសាលភាពប្រមូលឈាមបន្ថែមនៅតាមបណ្ដាខេត្ត នាថ្ងៃអនាគតផងដែរ។ នេះជាកិច្ចសហការរៀបចំ និងឧបត្ថម្ភគាំទ្រពីសំណាក់ វីតាល់ និងមីជាតិ ដែល​សបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ចូល​រួម​យ៉ាង​សកម្ម​ ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គមជាមួយនឹង​ការយក​ចិត្ត​ទុកដាក់ ការស្រឡាញ់ និងចូលរួម​ ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍ និង​សង្គមជាតិ ពីស្លាកសញ្ញា នៃផលិតផលរបស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី «វីតាល់មោទនភាព ផលិតផលជាតិ»។

អ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមនាថ្ងៃនេះ មកពីក្រសួង ស្ថាប័ន និងសាលារាជធានីភ្នំពេញ ខណ្ឌទាំង១៤ និងអង្គភាពចំណុះ បានលើកឡើងរួមគ្នាថា ថ្ងៃនេះបានមកបរិច្ចាគឈាម សម្រាប់ការផ្តល់នៃកី្តស្រលាញ់ ជាពិសេសការផ្តល់ឈាមនេះ គឺជាយុទ្ធនាការមួយដ៏សំខាន់ ក្នុងការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥​នេះ​ជាលើកទី៩ ដែលមជ្ឈមណ្ឌលជាតិផ្ដល់ឈាម​នៃក្រសួង​សុខា​ភិ​បាល​បាន​រៀប​ចំ​​ឡើងយ៉ាង​ស្រស់​​ស្អាត  ក្រោមប្រធានបទ​ «ផ្ដល់ឈាម ផ្ដល់ក្ដី​ស្រ​ឡាញ់» គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ ២គឺ ៖ ដើម្បីបង្កលក្ខណៈឱ្យយុវជន យុវនារី ប្រជាជនទូទៅចែករំលែកក្តីស្រឡាញ់របស់​គាត់ដោយ​ចូលរួម​បរិច្ចាគ​ឈាម​ជួយ​ដល់ជនរងគ្រោះដែលត្រូវការឈាម។ ដើម្បីអំពាវនាវឱ្យគ្រប់អង្គភាព ស្ថាប័ន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិចូលរួម​ចំណែកក្នុង​ភាពជាដៃ​គូជា​មួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីជំរុញលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ។ លោកវេជ្ជបណ្ឌិត បន្តថា យើង​ត្រូវការឈាម​មួយប្លោក ​ដើម្បីជួយសង្គ្រោះ​ជីវិត​អ្នកជំងឺរៀងរាល់​ ៥នាទីម្តង ។ តម្រូវការឈាម​​ប្រចាំ​ថ្ងៃ សរុបមានពី​៣០០ ទៅ៣៥០ ប្លោកនៅរាជធានីភ្នំពេញ។ តាមតួលេខបានបង្ហាញថា តម្រូវការឈាមក្នុ​ង​ឆ្នាំ២០២៤កន្លងមកនេះ​ មានចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ​ និងមិនទទួលកម្រៃ ​ចំនួន ​៣៥,៦៧៥ប្លោក ស្មើនឹង ២២.៤០% នៃអំណោយឈាមទាំងអស់ ១៦៦,៥២៤ប្លោក។ តម្រូវការ​ទូទាំងប្រទេស​​មាន​ប្រមាណជាង​ ១៧៩,៣៣២​ប្លោក​ ហើយ​មជ្ឈមណ្ឌលជាតិផ្តល់ឈាម​បានគ្រ​ប​ដណ្តប់​ជាង​ ៧៥%​​នៃ​ការផ្គត់ផ្គង់ឈាមទូទាំងប្រទេស៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm