ពលរដ្ឋជាង ២០០០គ្រួសារ ក្នុងស្រុកពីរនៃខេត្តបាត់ដំបង កំពុងរងគ្រោះជំនន់ទឹកភ្លៀង

2021/11/16 02:29:54 pm        836

បាត់ដំបង ៖ ជំនន់ទឹកភ្លៀងនៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២០០០គ្រួសារ ស្រូវជិតមួយពាន់ហិកតា និងផលដំណាំរួមផ្សំមួយចំនួនទៀត តែទឹកនៅក្នុងស្រុក រុក្ខគិរី បានស្រកចុះវិញខ្លះហើយ ប៉ុន្តែបន្តកើនឡើងនៅក្នុងស្រុកមោងឫស្សី ។

លោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគិរី បានឲ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងស្រុករុក្ខគិរី បានប៉ះ ពាល់ចំនួន៥ឃុំ រួមមាន ឃុំបាសាក់ ព្រែកជីក ព្រៃត្រឡាច មុខរាណ៍ និងឃុំស្តុកប្រវឹក ស្មើ​នឹង៣០ភូមិ និងប្រជាពលរដ្ឋចំនួន ៩៨គ្រួសារស្មើនឹង៣៩២នាក់ ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទីទួលសុវត្ថិភាព។

លោក ឡុង សុភឺន អភិបាលរងស្រុកមោងឫស្សី បានឱ្យដឹងដែរថា ស្ថានភាពជំនន់ទឹកភ្លៀង នៅ ក្នុងស្រុកនេះ កំពុងបន្តហក់ឡើង បណ្ដាលឲ្យលិចលង់ដល់ផលដំណាំ ​ផ្លូវថ្នល់មួយចំនួន និង​ប៉ះពាល់ដល់ពលរដ្ឋ៤៥០គ្រួសារ។ ជំនន់ទឹកភ្លៀង រយៈពេលខ្លី នៅក្នុងស្រុកទាំងពីរនេះ មិន​បណ្ដាល​ឱ្យ​ប៉ះពាល់ដល់អាយុជីវិតមនុស្ស​ និងសត្វឡើយ។

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ ​ឯកឧត្តម សុខ លូ ​អភិបាលខេត្តបាត់ដំបង ​បាននាំយកអំណោយ មនុស្សធម៌​របស់​សម្ដេចក្រឡាហោម ​ស ខេង ​និងលោកជំទាវ ទៅចែកជូនដល់ប្រជាពលរដ្ឋរង​គ្រោះ​ដោយជំនន់ទឹកភ្លៀង ចំនួន៩៨គ្រួសារ នៅស្រុករុក្ខគិរី ៕

អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am