UNICEF ៖ កុមាររាប់សិបនាក់ ត្រូវបានចាប់រំលោភសេពសន្ថវៈដោយក្រុមប្រដាប់អាវុធនៅភាគខាងកើតកុងហ្គោ

2025/02/15 02:18:38 am        19

យោងតាមការអះអាងរបស់មូលនិធិការអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF) បានឲ្យដឹងថា កុមាររាប់សិបនាក់ដែលជាប់ក្នុងជម្លោះនៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានក្លាយជាកម្មវត្ថុនៃអំពើហិង្សាផ្លូវភេទ រួមទាំងករណីចាប់រំលោភសេពសន្ថវៈជាប្រព័ន្ធដោយក្រុមប្រដាប់អាវុធ ។

ប្រធានប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បានធ្វើការព្រមានថា គោលដៅលើកុមារបានហក់ឡើងខ្ពស់ក្នុងកម្រិតពុំធ្លាប់ដែលមានពីមុនមក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាករណីមួយដែលត្រូវការការអំពាវនាវឲ្យបញ្ឈប់បន្ទាន់អំពើហិង្សាមួយនេះ ស្របពេលដែលក្រុមឧទ្ទាម M23គាំទ្រដោយប្រទេសរ៉ា្វន់ដា ពង្រីកកាន់កាប់ទឹកដី ដោយប៉ះទង្គិចជាមួយកងកម្លាំងកុងហ្គោ និងក្រុមជីវពលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាល ។

លោកស្រី Russell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅខេត្ត North Kivu និងខេត្ត South Kivu ពួកយើងទទួលបានរបាយការណ៍ដ៏គួររន្ធត់ចិត្តពីការបំពានធ្ងន់ធ្ងរបំផុតលើកុមារ រួមទាំងការចាប់រំលោភសេពសន្ថវៈ និងទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្លូវភេទ ក្នុងកម្រិតខ្ពស់ជាងពេលណាណាទាំងអស់ដែលពួកយើងបានមើលឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ពាក់ព័ន្ធនឹងការចែករំលែករឿងរ៉ាវពិតរបស់អ្នករស់រានមួយចំនួន លោកស្រី Russell និយាយថា ស្រ្តីជាម្តាយម្នាក់ បានរៀបរាប់ប្រាប់បុគ្គលិករបស់ពួកយើងពីវិធីដែលកូនស្រី ៦នាក់របស់គាត់ ក្នុងនោះកូនស្រីពៅមានអាយុត្រឹម ១២ឆ្នាំប៉ុណ្ណោះ ត្រូវបានចាប់រំលោភជាប្រព័ន្ធដោយក្រុមប្រដាប់អាវុធ ខណៈពេលពួកគេដើរស្វែងរកអាហារ ។

ការចោទប្រកាន់របស់អង្គការ UNICEF បានកើតមានឡើង ពេលដែលជម្លោះនៅក្នុងតំបន់សម្បូរធនធានរ៉ែ បង្ហាញសញ្ញាពុំធូរស្រាល ពេលក្រុមឧទ្ទាម M23ដែលដណ្តើមគ្រប់គ្រងទីក្រុង Goma ស្ថិតក្នុងខេត្ត North Kivu កាលពីខែមុន បានបន្តរុលទៅតំបន់ភាគខាងត្បូងប្រទេសកុងហ្គោ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm