Andy Carroll ផ្លាស់​ទៅលេង​នៅ Reading ក្នុង​កិច្ចសន្យា​ខ្លី

2021/11/16 02:31:19 pm        138

​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ Newcastle United និង​ក្រុម​ជំរើសជាតិ​អង់គ្លេស Andy Carroll បាន​ផ្លាស់​ទៅលេង​ឱ្យ​ក្លិប​បាល់ទាត់ Reading នៅ​ក្របខណ្ឌ League Championship ក្នុង​កិច្ចសន្យា​ខ្លី​ត្រឹម​ខែមករា​។ ​​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​នៅ​ទំនេរ​តាំងពី​ចាកចេញ​ពី Newcastle ក្រោយ​ចប់​រដូវ​កាល​មុន​។

​​Andy Carroll ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អង់គ្លេស ៩លើក​និង​ធ្លាប់ជា​កីឡាករ​ដែល​ទិញ​ចូល Liverpool តំលៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​កាលពី​ខែមករា​ ឆ្នាំ២០១១ ក្នុង​តំលៃ ៣៥លាន​ផោន​ផ្ទេរ​ពី Newcastle​។ ​​របួស​ញាំញី​បានធ្វើឱ្យ​អាជីព​បាល់ទាត់​របស់គេ​មិន​ជោគជ័យ​ឡើយ​នៅ​ទឹកដី Anfield ដោយ​រក​បានតែ ៤គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញខ្លួន ៤៤លើក​។ ​​ក្រោយមក Carroll ក៏​ផ្លាស់​ទៅកាន់ West Ham United នៅ​រដូវ​កាល ២០១២-២០១៣ ក្នុង​កិច្ចសន្យាខ្ចី​ជើង​មុន​ផ្លាស់​ផ្លូវការ​នៅ​ឆ្នាំ២០១៣ ក្នុង​តំលៃ ១៥លាន​ផោន​។

​​ចុងក្រោយ​គេ Carroll ផ្លាស់​មកកាន់ Newcastle វិញ​នៅ​ឆ្នាំ២០១៩ តែ​បង្ហាញខ្លួន​បានតែ ៨ប្រកួត​ប៉ុណ្ណោះ​ក្រោម​ការដឹកនាំ​របស់លោក Steve Bruce​។​ ​​Andy Carroll នឹង​បង្ហាញខ្លួន​បានឱ្យ Reading នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​នៅពេល​ជួប Nottingham Forest​។​ ​Reading កំពុងមាន​វិបត្តិ​ខ្សែប្រយុទ្ធ​ដែល​កំពុងមាន​របួស​ដូចជា Lucas Joao និង Yakou Meite៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am