ជនប៉ាឡេស្ទីនសង្ឃឹមថានឹងអាចសាងសង់ផ្ទះឡើងវិញ និងមានអនាគតនៅក្នុងតំបន់ហ្កាហ្សា

2025/02/15 04:08:48 am        27


ពេលដែលលោកបោសសម្អាតគំនរបាក់បែកផ្ទះរងការបំផ្លិចបំផ្លាញរបស់ខ្លួននៅទីក្រុង Jabalia ជនប៉ាឡេស្ទីន Yahya al-Najjar ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិចិត្រសិល្បៈ បានរៀបរាប់រឿងរ៉ាវដែលលោកបានឆ្លងកាត់ អំឡុងសង្រ្គាមបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា ។

ស្របពេលដែលការវាយប្រហារ និងការវាយឆ្មក់របស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញទីក្រុងកំណើតរបស់លោក ជនប៉ាឡេស្ទីនវ័យ ២៩ឆ្នាំម្នាក់នេះ និយាយថា លោកព្យាយាមវិលត្រឡប់ទៅផ្ទះវិញជាច្រើនលើកច្រើនសារ ដើម្បីជួសជុលការខូចខាតផ្ទះរបស់លោក រហូតដល់ពេលចុងក្រោយលោកបានវិលត្រឡប់មកវិញប៉ុន្តែលោកពុំបានរកឃើញអ្វីនោះឡើយ ក្រៅពីគំនរបាក់បែកប៉ុណ្ណោះ ។

តំបន់ជាច្រើននៅក្នុងទីក្រុង Jabalia បានក្លាយជាកម្ទេចកម្ទី ក្រោយសង្រ្គាមអស់រយៈពេល ១៥ខែ និងរលកនៃការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំរបស់អ៊ីស្រាអែល ។

ដូចគ្នានឹងជនប៉ាឡេស្ទីដទៃទៀតដែរ លោក al-Najjar សង្ឃឹមថាបទឈប់បាញ់នឹងបន្ត ដើម្បីឲ្យលោកអាចកសាងអនាគតឡើងវិញ ឲ្យលោកសាងសង់ផ្ទះរបស់លោកឡើងវិញ ចាប់ផ្តើមធុរកិច្ច និងបង្កើតគ្រួសារដ៏កក់ក្តៅមួយ ។

គួរឲ្យដឹងថា ភាពមន្ទិលសង្ស័យពីបទឈប់បាញ់ បានកើតមានឡើងក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ក្រោយក្រុមហាម៉ាស់ប្រកាសពុំបានរំពឹងទុកកាលពីថ្ងៃចន្ទថា ពួកគេនឹងបញ្ឈប់ការដោះលែងចំណាប់ថ្នូរ នាំឲ្យអ៊ីស្រាអែលឆ្លើយតបវិញជាមួយនឹងការគំរាមវិលត្រឡប់មកធ្វើសង្រ្គាមវិញ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស់ បានបង្ហាញសញ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិអាចនឹងចៀសផុត បើទោះបីជាក្រោយការចោទប្រកាន់ថាអ៊ីស្រាអែលបំពានបទឈប់បាញ់ក៏ដោយ ហើយនៅថ្ងៃសុក្រនេះ ពួកគេបានបញ្ចេញឈ្មោះចំណាប់ថ្នូរ ៣នាក់ដែលនឹងត្រូវដោះលែងនៅថ្ងៃសៅរ៍ស្អែក ។

ក្រុមហាម៉ាស់ និយាយថា ពួកគេមិនចង់ឲ្យកិច្ចព្រមព្រៀងដួលរលំនោះទេ បើទោះបីជាពួកគេច្រានចោលអ្វីដែលពួកគេចាត់ទុកថាជាភាសាគំរាម និងការបំភិតបំភ័យពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏ដោយ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm