ទីក្រុងហ្សឺណែវ ផ្តល់ជំនួយ១១លានដុល្លារ សម្រាប់អង្គការមិនមែនរដ្ឋាភិបាលដែលទទួលរងដោយការបង្កកជំនួយរបស់អាមេរិក

2025/02/15 05:32:54 pm        111

រដ្ឋាភិបាលប្រចាំតំបន់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបោះឆ្នោតកាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ដើម្បីផ្តល់ជំនួយសង្គ្រោះជាង១១លានដុល្លារដល់អង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅទីក្រុងរបស់ប្រទេសស្វីស ដែលទទួលរងដោយការកាត់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក។

ក្រុមប្រឹក្សាទីក្រុងហ្សឺណែវ បានអនុម័តដោយមានសំឡេងបោះឆ្នោតគាំទ្រ៦០សំឡេង និង៣៣សំឡេងជំទាស់ទៅនឹងសំណើមួយដែលបានធ្វើឡើងកាលពីថ្ងៃពុធសប្តាហ៍នេះដោយសភាតំបន់ ដើម្បីបញ្ចេញប្រាក់ចំនួន១១,១ លានដុល្លារអាមេរិក ជួយដល់អង្គការមិនមែនរដ្ឋាភិបាលដែលរងផលប៉ះពាល់ ដែលផ្តោតជាសំខាន់លើប្រាក់ខែ សម្រាប់រយៈពេលបីខែបន្ទាប់។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅថ្ងៃដំបូង នៃការចូលកាន់តំណែងរបស់លោក បានចេញក្រឹត្យមួយដោយបញ្ឈប់ការផ្តល់មូលនិធិជំនួយបរទេសភាគច្រើនរបស់សហរដ្ឋអាមេរិក។

ការសម្រេចនេះ ធ្វើឱ្យមានការខាតបង់រួចទៅហើយនៅក្នុងទីក្រុងហ្សឺណែវ ជាទីតាំងទីស្នាក់ការកណ្តាលអឺរ៉ុបរបស់អង្គការសហប្រជាជាតិ ជាទីតាំងរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងគ្រូពេទ្យគ្មានព្រំដែន ជាមួយនឹងប្រតិបត្តិការជំនួយមនុស្សធម៌នានានៅជុំវិញពិភពលោក។

ទីក្រុងនេះគឺជាទីតាំងរបស់អង្គការអន្តរជាតិប្រហែល៤០ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលចំនួន៤៧៦ អង្គការ។ អង្គការទាំងនេះភាគច្រើន ពឹងផ្អែកយ៉ាងខ្លាំងលើមូលនិធិរបស់សហរដ្ឋអាមេរិក រួមទាំងការបើកប្រាក់ខែដល់បុគ្គលិករបស់ពួកគេ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm