នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជាង ២.០០០នាក់ ចូលសំចតធ្វើទស្សនកិច្ចនៅកម្ពុជា

2025/02/15 05:51:37 pm        123

ព្រះសីហនុ ៖ នៅក្រុងព្រះសីហនុ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ ក្រុងព្រះសីហនុ ប្រាប់ថា នាវាទេសចរណ៍បរទេសមួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជាង ២.០០០នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។

លោកឧត្ដមនាវីទោ បន្ដថា នាវាទេសចរណ៍បរទេសនេះ ឈ្មោះ AIDA STELLA សញ្ជាតិ ITALY បានចូលសំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ២.៧៦០នាក់ ក្នុងនោះមានភ្ញៀវទេសចរចំនួន ២.១២៣នាក់ និងនាវិកចំនួន ៦៣៧នាក់។ ភ្ញៀវទេសចរដែលច្រើនជាងគេនៅលើនាវានេះ គឺជនជាតិអាឡឺម៉ង់ ​ក្នុងដំណើរទេសចរណ៍មកពីប្រទេសវៀតណាម ចូលសំចតនៅប្រទេសកម្ពុជា នឹងបន្ដដំណើរទេសចរណ៍ទៅប្រទេសថៃ នៅយប់ថ្ងៃដដែលនេះ។ នាវានេះ មានប្រវែងជាង ២៥០ម៉ែត្រ ទទឹងជាង ៣០ម៉ែត្រ និងជម្រៅទឹកជាង ៧ម៉ែត្រ។

រយៈពេលប៉ុន្មានឆ្នាំមុន និងក្រោយពេលវិបត្ដិជំងឺកូវីដ១៩ ប្រទេសកម្ពុជា ពិសេសខេត្ដព្រះសីហនុ ទទួលបាននាវាទេសចរណ៍បរទេស បានចូលសំចតធ្វើទស្សនកិច្ចជាបន្ដបន្ទាប់ ពីឆ្នាំ២០១៩-២០២៤ ចំនួនសរុបប្រមាណ ៩០គ្រឿង និងភ្ញៀវទេសចរចំនួនសរុបប្រមាណ ១០ម៉ឺននាក់ ។ ភាគច្រើនជាភ្ញៀវជនជាតិអាមេរិក អឺរ៉ុប អូស្រ្តាលី និងអាស៊ីមួយចំនួន ដែលទស្សនាកម្សាន្តក្នុងក្រុងព្រះសីហនុ ចូលចិត្តទៅតាមរមណីយដ្ឋានឆ្នេរ សហគមន៍នេសាទ វត្តទេសចរណ៍ក្រោម ផ្សារលើ និងសាលារៀនជាដើម។ ទន្ទឹមនេះ ក៏មានភ្ញៀវមួយចំនួនទៅកម្សាន្តនៅភ្នំពេញ សៀមរាប កែប និងកំពតផងដែរ។ នេះ គឺជាការបញ្ជាក់បន្ថែមពីលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm