ភ្នំពេញ ៖ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់មូលដ្ឋានទាំងអស់បានចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នៅក្រុង តាខ្មៅ ខេត្តកណ្តាលកាលពីកន្លងទៅថ្មីៗ ខណៈគម្រោងនេះត្រូវបានពួកគេចាត់ទុកថាជាអំពើភេរវកម្ម និង ជាទង្វើដែលមិនគួរលើកលែង។
តាមរយៈញត្តិសមាជិក សមាជិករបស់គណបក្សប្រជាជនកម្ពុជា ដែលបានចេញជាបន្តបន្ទាប់នោះ បានលើកឡើងថា«យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដើម្បី ទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្រ្គាមសារជាថ្មី។ យើងខ្ញុំសូមថ្កោលទោសប្រឆាំងយ៉ាងដាច់ អហង្ការចំពោះទង្វើទាំងឡាយណា ដែលជាំអំពើភេរវកម្ម ដែលបង្ករឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់»។
ញត្តិថ្កោលទោសរបស់បងប្អូនដែលជាសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ នោះក៏បានលើកឡើងផងដែរថា ពួកគេកើតទុកមិនសុខចិត្តនោះឡើយចំពោះទង្វើរបស់ក្រុមឧទ្ទាមក្រៅ ច្បាប់ទាំងអស់នោះ ដែលជាទង្វើតិរិច្ឆានដ៏ស្មោកគ្រោក ហើយពួកគេទាមទារឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ចាប់ខ្លួនក្រុមអគតិទាំងនោះមកផ្តន្ទាទោសឲ្យខាងតែបានផងដែរ។
ជាមួយគ្នានោះដែរ តាមរយៈញត្តទាំងអស់នោះ បងប្អូនជាសមាជិក សមាជិកាទាំងអស់ក៏បានប្រ កាសផ្តេជ្ញាការពារសន្តិភាព ស្ថិរភាពនយោបាយ សេចក្តីសុខសាន្ត និងអធិបតេយ្យភាពជាតិជាដាច់ខាត ផងដែរ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ហើយជាងនេះទៅទៀត ពួកគេប្រកាសជំហរយ៉ាងមោះមុត ម៉ឺងម៉ាត់ ប្តេជ្ញាការពារសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារដើម្បីបន្តរក្សាសន្តិភាព ឯកភាពជាតិ និងបូរណ ភាពទឹកដីផងដែរ។ ដោយ ៖ បាន ចក់
