សហគមន៍ខ្មែរក្រៅប្រទេសចាត់ទុកការប៉ងធ្វើឃាតសម្តេចតេជោជាទង្វើភេរវកម្មនិងមានគោលបំណងទាញកម្ពុជាឲ្យធ្លាក់ក្នុងភាពវឹកវរ

2025/02/15 11:54:44 am        114

ភ្នំពេញ ៖ បងប្អូនសហគមន៍ខ្មែរ នៅប្រទសជប៉ុន ប្រទេសកូរ៉េ និងប្រទេសដទៃទៀតបាន បានចាត់ទុកការប៉ុនប៉ង ធ្វើឃាតសម្តេចតេជោ ហ៊ុន សែន តាមរយៈដ្រូននោះ គឺជាទង្វើភេរវកម្ម និងមានគោលបំណងបំផ្លិតបំផ្លាញ សន្តិសុខជាតិរបស់កម្ពុជា ដែលកំពុងមានសព្វថ្ងៃនេះ ខណៈការប៉ុនប៉ងរបស់ក្រុមឧទ្ទាមទាំងនោះមិនគួរ លើកលែង និងត្រូវចាប់ខ្លួនយកមកផ្តន្ទាទោសឲ្យខាងតែបាន។

 តាមរយៈញត្តិរបស់បងប្អូនខ្មែរនៅឯនាយសមុទ្រទាំងនោះ បានលើកឡើងថា«យើងខ្ញុំតំណាងឲ្យ សហគមន៍ខ្មែរនៅប្រទេសជប៉ុន ប្រទេសកូរ៉េ និងតំណាងឲ្យសហគមន៍ស្រ្តីខ្មែរនៅកូរ៉េ សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះជនដែលរៀបចំគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះ សម្តេចតេជោ ដែលនេះជាអំពើភេរវកម្មប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំជាស្ថាបនិកបិតាសន្តិភាព ជាអគ្គមគ្គុទេសក៍ឯកដ៏ឆ្នើម និងជាឥស្សរជនជាន់ខ្ពស់របស់ជាតិ នេះជាអំពើខុសច្បាប់ យង់ឃ្នង និងឃោឃៅបំផុត ដោយមានគោលបំ ណងទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរ និងអសន្តិសុខសង្គម ប៉ុន្តែជាអកុសល គម្រោងនេះត្រូវបានធ្វើ ការទប់ស្កាត់ទាន់ពេលវេលា»។

 តាមរយៈញត្តិរបស់បងប្អូនសហគមន៍ខ្មែរនៅក្រៅប្រទេសទាំងនោះ បានលើកឡើងទៀតថា សកម្ម ភាពដ៏ថោកទាបរបស់ក្រុមអគតិទាំងនោះ មិនត្រឹមតែធ្វើឲ្យបាត់បង់នូវសុខសន្តិភាព ស្ថិរភាព និងប៉ះពាល់ ដល់សេដ្ឋកិច្ចសង្គមជាតិទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែនឹងនាំមកនូវឱភាពប្រទេសជាតិ បង្អាក់ការរីកចម្រើន និងការអភិវឌ្ឍជាតិ ព្រមទាំងធ្វើឲ្យបាត់បង់នូវសមិទ្ធផលដែល សម្តេចតេជោ ក៏ដូចជាប្រជាជនខ្មែរគ្រប់រូប ដែលបានខិតខំក៏សាងដោយលំបាករយៈពេលកន្លងមកផងដែរ។

 បងប្អូនខ្មែរនៅឯក្រៅប្រទេសទាំងនោះក៏បានលើកឡើងផងដែរថា ទង្វើរបស់ក្រុមជនអន្ធពាល ដែលរៀបចំគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ម្តេចតេជោ គឺជាការប៉ុនប៉ងធ្វើឃាតសម្តេចតេ ជោ និងក្រុមគ្រួសារនេះ ជាទង្វើដ៏ស្មោកគ្រោកជាទីបំផុត ក្នុងគោលដៅបំផ្លាញសុខសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល៕ ដោយ ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am