អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជួបពិភាក្សាទ្វេភាគីនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ដោយបានពិភាក្សាអំពីយុទ្ធសាស្ត្រដើម្បីនាំយកសង្រ្គាមនៅអឺរ៉ុបខាងកើត ដល់ទីបញ្ចប់។
លោក Vance បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក ចង់ទទួលបានសន្តិភាពយូរអង្វែង នៅអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy បានអរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ជំនួបលើកដំបូងរបស់យើង មិនមែនជាជំនួបចុងក្រោយនោះទេ។
លោក Zelenskiy បាននិយាយថា អ៊ុយក្រែនត្រូវការការធានាបានសន្តិសុខពិតប្រាកដ។