ក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសរ៉្វាន់ដា នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេដណ្តើមបានការគ្រប់គ្រងអាកាសយានដ្ឋាន Kavumu យុទ្ធសាស្ត្រដែលបម្រើដល់ទីក្រុងធំបំផុតទីពីររបស់តំបន់ គឺអាកាសសយានដ្ឋាន Bukavu ។
អ្នកនាំពាក្យរបស់សម្ព័ន្ធក្រុមឧទ្ទាម ដែលរួមមានក្រុម M23 បាននិយាយនៅក្នុងការបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គមថា ពួកគេដណ្តើមយកបានអាកាសយានដ្ឋាន ដែលភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ជើងហោះហើររបស់អង្គការមិនមែនរដ្ឋាភិបាល និងយោធា។
ក្រុមឧទ្ទាម បានដណ្តើមយកទីក្រុង Goma ជាទីក្រុងធំបំផុតនៅភាគខាងកើតប្រទេសកុងហ្គោ កាលពីចុងខែមុន។ ចាប់តាំងពីពេលនោះមក ពួកគេបានរុលចូលទៅភាគខាងត្បូង ទៅកាន់ទីក្រុង Bukavu ។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi កំពុងនៅក្រៅប្រទេស ដើម្បីស្វែងរកការគាំទ្រពីអន្តរជាតិ ដើម្បីជួយបញ្ចប់វិបត្តិនេះ។ លោកបានជិះយន្តហោះទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីចូលរួមជាមួយមេដឹកនាំពិភពលោកផ្សេងទៀត នៅឯសន្និសីទសន្តិសុខទីក្រុង Munich ។