ការបំផ្ទុះគ្រាប់បែកនៅប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់នៅជិតអណ្តូងរ៉ែ

2025/02/15 07:09:00 pm        109

មន្ត្រីតំបន់ បាននិយាយកាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ថា គ្រាប់បែកមួយគ្រាប់ដាក់គោលដៅលើរថយន្តដឹកកម្មករអណ្តូងរ៉ែធ្យូងថ្មនៅភាគនិរតីប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និង៦នាក់ផ្សេងទៀតរងរបួស។ 

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្នុងតំបន់ បាននិយាយថា អ្នករងរបួសពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោក Gul Anwar កម្មករអណ្តូងរ៉ែធ្យូងថ្មក្នុងស្រុក និងជាសាច់ញាតិរបស់អ្នករបួសម្នាក់ បានពិពណ៌នាអំពីស្ថានភាពដ៏គ្រោះថ្នាក់នៅក្នុងតំបន់នេះ។ លោក និយាយថា «មនុស្ស មិនអាចធ្វើដំណើរលើផ្លូវនេះបានទេ ព្រោះយើងត្រូវបានវាយប្រហារគ្រប់ពេលវេលា» ដោយលោក Anwar និយាយដោយលើកឡើងពីហានិភ័យថេរនៃការចាប់ជំរិត និងគ្រោះថ្នាក់ផ្សេងៗទៀត។

សាក្សីម្នាក់បានរៀបរាប់ពីរបៀបដែលរថយន្តនៅខាងមុខពួកគេ បានធ្លាក់ចូលទៅក្នុងប្រឡាយទឹកមួយ កន្លែងហើយបានផ្ទុះ បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសច្រើននាក់។ 

យោងតាមមន្ត្រីយោធាម្នាក់ បាននិយាយឱ្យដឹងថា គ្រឿងផ្ទុះកែច្នៃដែលបង្កប់នៅលើចិញ្ចើមផ្លូវ ត្រូវបានបំផ្ទុះ ខណៈរថយន្តដឹកកម្មករ៉ែធ្យូងថ្ម ឆ្លងកាត់។ រថយន្តនេះដឹកកម្មករទៅកាន់អណ្តូងរ៉ែក្នុងតំបន់ Harnai នៃខេត្ត Balochistan ជាកន្លែងដែលប្រទេសប៉ាគីស្ថាន កំពុងប្រយុទ្ធទៅនឹងការបះបោរផ្តាច់ខ្លួន។

គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយ។ ស្នងការរងប្រចាំតំបន់ លោក Hazrat Wali Agha បាននិយាយថា កម្មករអណ្តូងរ៉ែចំនួន ១៧នាក់ ស្ថិតនៅលើររថយន្ត នៅពេលដែលគ្រាប់បែកត្រូវបានបំផ្ទុះ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm