ចិនអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ក្នុងសង្គ្រាមអ៊ុយក្រែន ចូលរួមក្នុងដំណើរការសន្តិភាព

2025/02/15 09:30:52 pm        67


រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) បាននិយាយថា ប្រទេសចិនជឿជាក់ថា ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន គួរតែចូលរួមក្នុងកិច្ចចរចាសន្តិភាពនេះ ដោយបានគូសបញ្ជាក់អំពីតួនាទីរបស់អឺរ៉ុប នៅក្នុងចំណោមភាគីទាំងនេះ បន្ទាប់ពីមានភាពច្របូកច្របល់នៃការផ្ដល់សាររបស់សហរដ្ឋអាមេរិកអំពីរបៀបបញ្ចប់សង្រ្គាម។

អំឡុងថ្លែងនៅឯសន្និសីទសន្តិសុខទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់ លោក Wang បានប្រាប់ថា៖ «យើងសង្ឃឹមថា គ្រប់ភាគី និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមដោយផ្ទាល់នៅក្នុងកិច្ចចរចាសន្តិភាព ក្នុងពេលវេលាដ៏សមស្រប«។

ក្រសួងការបរទេសចិនបានដកស្រង់ប្រសាសន៍របស់លោក Wang ដែលបានលើកឡើងថា៖ «ប្រទេសចិនចាត់ទុកកិច្ចប្រឹងប្រែងទាំងអស់ដែលឧទ្ទិសដល់សន្តិភាពជាសញ្ញាវិជ្ជមាន ក្នុងនោះរួមទាំងការឯកភាពណាមួយដែលសម្រេចបានដោយសហរដ្ឋអាមេរិក និងរុស្ស៊ី ស្ដីពីកិច្ចចរចាសន្តិភាពនេះផងដែរ»។

លោក Wang បានសង្កត់ធ្ងន់ថា៖ «នៅពេលដែលសង្រ្គាមកំពុងកើតឡើង នៅលើដែនដីអឺរ៉ុប វាកាន់តែចាំបាច់ណាស់ដែលអឺរ៉ុបត្រូវដើរតួនាទីរបស់ខ្លួន ដើម្បីស្វែងរកសន្តិភាព រួមគ្នាដោះស្រាយឫសគល់នៃវិបត្តិ ស្វែងរកក្របខ័ណ្ឌសន្តិសុខប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព និងដើម្បីសម្រេចបានសន្តិភាព និងស្ថិរភាពយូរអង្វែង នៅអឺរ៉ុប»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជជែកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Volodymyr Zelenskiy របស់អ៊ុយក្រែន តាមទូរសព្ទ កាលពីថ្ងៃទី១២ ខែកុម្ភៈ ហើយបានប្រគល់ភារកិច្ចឲ្យមន្ត្រីឲ្យចាប់ផ្ដើមចរចា ដោយបន្ថែមថា កិច្ចប្រជុំកំពូលជាមួយលោក Putin នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទំនងជាអាចកើតមាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm