លោក Zelensky ប្រាប់ថា លោកមិនចង់ក្លាយជាមេដឹកនាំប្រគល់ដែនដីឲ្យលោក Putin នោះទេ

2025/02/15 02:44:38 pm        112


លោក Volodymyr Zelensky បាននិយាយថា លោកមិនចង់ឲ្យគេចងចាំលោកថា ជាប្រធានាធិបតីដែលបានប្រគល់ដែនដីអ៊ុយក្រែនឲ្យទៅរុស្ស៊ីនោះឡើយ។

កាលពីថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) អំឡុងពេលនិយាយនៅក្នុងបទសម្ភាសន៍ដែលដំណើរការដោយពិធីការនី Francine Lacqua របស់ទូរទស្សន៍ Bloomberg លោក Zelensky បានប្រាប់ថា លោកបានត្រៀមលក្ខណៈចូលរួមជាមួយគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ប៉ុន្តែលោកចង់យល់ស្របលើវិធីសាស្រ្តនានាជាមួយសម្ព័ន្ធមិត្តសិន មុនពេលទៅប្រឈមមុខជាមួយលោក Vladimir Putin។

នៅឯសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់លោក Zelensky បានប្រាប់អ្នកចូលរួមស្ដាប់បទសម្ភាសន៍របស់លោកថា៖ «ខ្ញុំមិនចង់ក្លាយជាមនុស្សដែលត្រូវបានប្រវត្តិសាស្ត្រកត់ត្រាថា បានជួយឲ្យលោក Putin កាន់កាប់ប្រទេសរបស់ខ្ញុំនោះទេ»។

គួរបញ្ជាក់ថា លោក Zelensky កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្លាពីសេតវិមានរបស់លោក Trump នាសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានប្រាប់ថា វាមិនអាចទៅរួចនោះទេ ក្នុងការចង់បានមកវិញនូវផ្នែកខ្លះរបស់អ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយវិមានក្រឹមឡាំង។ ជាមួយគ្នានេះ លោក Trump ក៏បានលើកឡើងផងដែរឲ្យលោក Zelensky ចាំបាច់ត្រូវប្រកាសរៀបចំការបោះឆ្នោត ដើម្បីចាប់ផ្ដើមអាណត្តិថ្មីរបស់លោក ជាគំនិតដែលបន្ទរតាមសំឡេងនិយាយចេញពីវិមានក្រឹមឡាំង។

យ៉ាងណាក្ដី ខណៈដែលបណ្តាប្រទេស នៅអឺរ៉ុប កំពុងព្យាយាមបង្កើតការឆ្លើយតប ចំពោះការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក នាសប្តាហ៍នេះ មន្ត្រីមួយចំនួន បានលើកឡើងថា ពួកគេគួរតែផ្ដោតលើការយល់ព្រម ជុំវិញការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន និងតួនាទីរបស់សហរដ្ឋអាមេរិក មុនពេលពួកគេចាប់ផ្តើមចរចាជាមួយលោក Putin៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am