ភ្លៀងធ្លាក់ខ្លាំងបង្កើនការគំរាមកំហែងពីការមានបំណាក់ភក់បន្ថែមទៀត នៅរដ្ឋ California ភាគខាងត្បូង

2025/02/15 11:19:21 pm        53


រដ្ឋ California ភាគខាងត្បូងរបស់សហរដ្ឋអាមេរិក កំពុងប្រឈមជាមួយបំណាក់ភក់ និងទឹកជំនន់បន្ថែមទៀត កាលពីថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) ជាពិសេសនៅតំបន់ដែលត្រូវបានឆាបឆេះដោយចំហេះព្រៃ កាលពីខែមុន បើទោះបីជាភ្លៀងធ្លាក់ខ្លាំងដែលបានធ្វើឲ្យតំបន់ទីក្រុង Los Angeles មានសុទ្ធតែទឹក បានធូរស្រាលបណ្ដើរៗ នៅសប្តាហ៍នេះក៏ដោយ។

ភ្លៀងធ្លាក់ខ្លាំងយ៉ាងជោកជាំរយៈពេល ៣ថ្ងៃ ទឹកជំនន់ និងបំណាក់ភក់ បានបង្ខំឲ្យមានការជម្លៀស និងការបិទផ្លូវ ក្នុងនោះរួមទាំងផ្នែកនៃផ្លូវហាយវេ Pacific Coast Highway រវាងទីក្រុង Malibu និង Pacific Palisades ផងដែរ។

សង្កាត់ Pacific Palisades របស់ទីក្រុង Los Angeles រួមជាមួយនឹងតំបន់ Altadena នៅផ្នែកខាងកើត គឺជាទីតាំងនៃគ្រោះអគ្គិភ័យដ៏អាក្រក់បំផុត កាលពីខែមករា។ យ៉ាងហោចណាស់មនុស្ស ២៩នាក់ បានបាត់បង់ជីវិត នៅក្នុងចំហេះដែលបានបង្កការខូចខាត ឬបំផ្លិចបំផ្លាញរចនាសម្ព័ន្ធជាង ១៦.០០០។

សេវាកម្មអាកាសធាតុជាតិ បានឲ្យដឹងថា កន្លែងមួយចំនួន នៅក្នុងតំបន់ Los Angeles County បានកត់ត្រាទឹកភ្លៀងកម្រិតលើសពី ៥អ៊ីញ (១៣សង់ទីម៉ែត្រ) នៅសប្តាហ៍នេះ ខណៈដែលកម្រិតជិត ៣អ៊ីញ បានធ្លាក់នៅក្នុងទីក្រុង Los Angeles និង Beverly Hills។

វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញពីរថយន្តរបស់អ្នកពន្លត់អគ្គិភ័យ លិចក្នុងទឹក បន្ទាប់ពីទឹកជំនន់យ៉ាងគំហុកភ្លាមៗ បានហូរនាំចេញពីផ្លូវហាយវេ Pacific Coast Highway។ សារព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា អ្នកពន្លត់អគ្គិភ័យបានរត់ចេញដោយមានរបួសស្រាល។ ហើយរូបថតដែលបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញពីរថយន្តដែលកប់ក្នុងភក់រហូតដល់បង្អួច នៅតំបន់ Pacific Palisades៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm