ប្រធានក្រុមចលនាស្ត្រី ប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់ដាច់ខាតចំពោះអំពេីស្មោគគ្រោករបស់ពួកជ្រុលនិយម

2025/02/15 11:28:08 pm        61

កណ្ដាល៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់ដាច់ខាតចំពោះអំពេីស្មោគគ្រោករបស់ពួកជ្រុលនិយមដែរបានរៀបគំរោងដេីម្បីមានបំណងធ្វេីឃាតសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាក្រុមគ្រួសាររបស់លោក ក៏ដូចជាសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ។

មានប្រសាសន៍ ក្នុងពិធីជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ដី នៃក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកម៉ិញនេះថា៖ តាំងនាមអោយស្ត្រីទាំងអស់នៅទូទាំងស្រុកពញ្ញាឮ ទាំងបុរស ព្រមទាំងសមាជិកសមាជិកាទាំងអស់ ប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់ដាច់ខាតចំពោះអំពេីស្មោគគ្រោករបស់ពួកជ្រុលនិយមដែរបានរៀបគំរោងដេីម្បីមានបំណងធ្វេីឃាតសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាក្រុមគ្រួសាររបស់លោក ក៏ដូចជាសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ដែលយេីងចាត់ទុកថានេះជាអំពេីភេរវកម្ម ដែលយេីងចាត់ទុកថាជាអំពេីដ៏ថោកទាបបំផុត ដែររាល់សមាជិកគណៈបក្សប្រជាជនកម្ពុជា ទាំងស្ត្រី ទាំងបុរសទាំងអស់យេីងត្រូវប្រឆាំងដាច់ខាត។ សម្តេចមហារដ្ឋសភាធិការធិបតីក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ ដោយសារតែបច្ចុប្បន្ន យើងសង្កេតឃើញនៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោកកំពុងឆាបឆេះ ដោយសង្គ្រាមយ៉ាងសន្ធោរសន្ធៅ ពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ ហើយប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាមទាំងនោះកំពុងស្រែកដង្ហោយ រកសន្តិភាពដែលត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថាសន្តិភាពនឹងកើតមានវិញនៅពេលណានោះឡើយ។ 

សម្តេចមហារដ្ឋសភាធិការធិបតីបានបន្ដទៀតថា៖  កម្ពុជាយើងទើបមានសន្តិភាពរយៈ២៦ឆ្នាំមកនេះដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន ដែលជា ស្ថាននិងជាមគ្គុទ្ទេសក៍នៃសន្តិភាព ដែលសន្តិភាពនេះហើយបានផ្តល់ឱកាសឲ្យយើងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម មានការរីកចម្រើនលើគ្រប់វិស័យ។

 ប៉ុន្តែយ៉ាងណាក៏ដោយបើទោះបីជាយើងកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព ប្រជាពលរដ្ឋកំពុងសប្បាយ រីករាយយ៉ាងនេះក្តី ក៍បច្ចុប្បន្នក៍នៅមានពួកជ្រុលនិយមមួយចំនួនតូច តែងព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិយើង សំដៅ អុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលនោះគឺ ជាការគម្រាមកំហែងពិតដល់សន្តិភាព។

អត្ថបទដោយ៖ សៅ យ៉ាម៉ង់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm