អនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) បានជំរុញឲ្យបណ្ដាមេដឹកនាំអឺរ៉ុបបញ្ចប់ការធ្វើឲ្យបណ្ដាគណបក្សស្តាំនិយមជ្រុលនៅឯកោ ទូទាំងទ្វីបនេះ ជាការផ្លាស់ប្ដូរដ៏ធំក្នុងការទទួលយកចលនានយោបាយមិនត្រូវបានផ្ដល់ភាពសំខាន់កាលពីមុន ដែលរដ្ឋបាលរបស់លោក Donald Trump ចែករំលែកវិធីសាស្រ្តរួម ស្តីពីជនអន្តោប្រវេសន៍ អត្តសញ្ញាណ និងសុន្ទរកថាតាមប្រព័ន្ធអ៊ីនធឺណិត។
សុន្ទរកថានេះ បានធ្វើឲ្យអ្នកចូលរួមរាប់រយនាក់ស្រឡាំងកាំង និងនិយាយមិនចេញ នៅឯសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ជាវេទិកាដែលអ្នកនយោបាយ អ្នកការទូត និងអ្នកវិភាគជាន់ខ្ពស់ បានជួបជុំគ្នា ដោយរំពឹងថា នឹងបានឮផែនការរបស់ប្រធានាធិបតី លោក Trump ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន និងការពារអឺរ៉ុប ពីការគំរាមកំហែងរបស់រុស្ស៊ីដែលកំពុងកើនឡើង។
លោកអនុប្រធានាធិបតី បានជ្រើសរើសម្ចាស់ផ្ទះអាល្លឺម៉ង់របស់លោក ដោយបានប្រាប់មេដឹកនាំទាំងអស់ឲ្យទម្លាក់ការជំទាស់របស់ពួកគេ ដើម្បីធ្វើការជាមួយគណបក្សដែលជារឿយៗបានបង្ហាញនូវពាក្យស្លោកណាស៊ីដែលត្រូវបានហាមឃាត់ ហើយត្រូវបានដកចេញពីរដ្ឋាភិបាល ដោយសាររឿងនោះ។
យ៉ាងណាក្ដី លោកមិនបាននិយាយអំពីគណបក្ស គឺជម្រើសផ្សេងទៀត សម្រាប់អាល្លឺម៉ង់ ឬ AfD តាមឈ្មោះនោះទេ ប៉ុន្តែលោកបានសំដៅដោយផ្ទាល់ទៅកិច្ចព្រមព្រៀងដែលមានរយៈពេលជាយូរមកហើយរបស់អ្នកនយោបាយអាល្លឺម៉ង់សំខាន់ៗ ដើម្បីដកក្រុមនេះ ដែលផ្នែកខ្លះត្រូវបានចាត់ថ្នាក់ជាផ្លូវការថា ជាក្រុមជ្រុលនិយមដោយចារកម្មអាល្លឺម៉ង់។
លោក Vance បាននិយាយថា «មិនមានកន្លែង ដើម្បីសាងជញ្ជាំងភ្លើងនោះទេ» ពោលគឺលោកចង់មានន័យថា រនាំងនយោបាយ ចំពោះក្រុមស្ដាំនិយមជ្រុល គួរត្រូវបានដកចេញ។ ការលើកឡើងរបស់លោក បាននាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕