លោកជំទាវ ពុំ ចន្ទីនី អញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម នៅសាកលវិទ្យាល័យ RULE

2025/02/16 02:08:28 am        83

នារសៀលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង ឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជន កក្រក ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច អញ្ជើញជាធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់និស្សិតចំនួន២៥នាក់ នៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត នឹងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។

 មានប្រសាសន៍នាឱកាសនេះ ឧត្តមបណ្ឌិត លុយ ចណ្ណា ប្រធានកិត្តិយសក្លឹបយុវជន កក្រក ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានមានប្រសាសន៍ថា នេះជាកិត្តិយសណាស់ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធាន ចាត់ឱ្យមន្រ្តីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋម បើកវគ្គបណ្តុះបណ្តាល ដល់និស្សិតចំនួន២៥នាក់ (ស្រី១៦នាក់) នៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត បានចេះដឹងនៅជំនាញដ៏មានសារសំខាន់មួយនេះ។ ឧត្តមបណ្ឌិតបន្តថាជំនាញនេះ បានជួយសង្គ្រោះ ជនរងគ្រោះតាមសហគមន៍ដូចជា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ និងជំងឺផ្សេងៗទៀត។ដោយមើល នៅគុណប្រយោជន៍ទាំងនេះហើយ ទើបក្លឹបយុវជន កក្រក ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត មានកិត្តិយសទទួលបាន ការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ កក្រក ក្នុងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ដែលមានរយៈ ពេល ១ថ្ងៃកន្លះនេះ។

 មានប្រសាសន៍ក្នុងឱកាស បិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល វិជ្ជាសង្គ្រោះបឋមនាឱកាសនេះ លោកជំទាវ ពុំ ចន្ទីនី បានឱ្យដឹងថា នេះជាលើកទី១បន្ទាប់ពីអនុវត្តតាមយុទ្ធសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាននិងអនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល កក្រក។ ព្រោះកន្លងមកលោកបានពិនិត្យឃើញថានៅតាមបណ្តាសាខា និងគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ នៅខ្វះគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ទើបសម្តេចប្រធាន និង លោកជំទាវបណ្ឌិត ស្នើរឱ្យមានការបង្រៀនវិជ្ជាសង្គ្រោះបឋម ទៅដល់គ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ និងសាខាទាំងអស់ ទៅតាមពេលវេលាសមស្របណាមួយ។ ព្រោះលោកយល់ឃើញថា ការរៀបចំអោយមានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ទៅដល់គ្រូបង្គោលនេះ គឺដើម្បីជាលើកកម្ពស់សុខភាពសាធារណៈ។ ជាពិសេសជាការបង្កើនការយល់ដឹង អំពីការសង្គ្រោះបឋម បង្កើនការត្រៀមលក្ខណៈ សង្គ្រោះបន្ទាន់ ទៅដល់ជនរងគ្រោះ វគ្គនេះដែរវាក៏ជាការផ្តល់ឱកាសឱ្យអ្នកស្ម័គ្រចិត្ត បានអនុវត្តផ្ទាល់ក្នុងការជួយសង្រ្គោះបឋម និងជំរុញឱ្យមានការលើកទឹកចិត្ត មានការចូលរួមពីសហគមន៍ និងសាធារណជនទូទៅបានយល់ដឹងផងដែរ។

សូមជម្រាបថាថ្មីៗកន្លងមកនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កក្រក បានឱ្យដឹងថា ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឈានទៅសម្រេចបាន ស្របតាមយុទ្ធសាស្ត្រ កក្រក ឆ្នាំ២០២១-២០៣០ គ្រួសារ, ស្ថាប័នសាធារណៈ, ឬវិស័យឯកជន, ត្រូវមានមនុស្សម្នាក់ចេះវិជ្ជាសង្គ្រោះបឋម ក្នុងការសង្គ្រោះអាយុជីវិតមនុស្សបានទាន់ពេលវេលា៕

អត្ថៈ សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm