អ្នកជំនាញវីរុសឆ្លងនិយាយថា វីរុសបំប្លែងខ្លួនថ្មីDelta នៃវីរុស SARS-CoV-2 បច្ចុប្បន្ននេះមានស្ទើរ តែទាំងអស់នៃករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ខណៈត្រូវបានជំរុញដោយការរាលដាលដែលមិនបានទទួលការត្រួតពិនិត្យ នៃវីរុសថ្មីនៅក្នុងប្រទេសជាច្រើនលើពិភពលោក។ រហូតមកដល់ពេលនេះ វ៉ាក់សាំងនៅតែអាចការពារទប់ស្កាត់ទៅនឹងជំងឺធ្ងន់ធ្ងរនិង ការស្លាប់ពីវីរុសបំប្លែងខ្លួនថ្មីDelta បាន ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែមានការព្រួយបារម្ភ។
អង្គការសុខភាពពិភពលោក បានចាត់ថ្នាក់វីរុសបំប្លែងខ្លួនថ្មីDelta ជាវីរុសនៃក្តីបារម្ភ ជាប្រភេទវីរុសបំប្លែងខ្លួនមានសមត្ថភាពបង្កើនការចម្លង បង្កឱ្យមានជំងឺកាន់តែធ្ងន់ធ្ងរ ឬកាត់បន្ថយអត្ថប្រយោជន៍នៃវ៉ាក់សាំង និងការព្យាបាល។

