បណ្តាសហជីពកម្ពុជាចាត់ទុកការប៉ងធ្វើឃាតសម្តេចតេជោជាទង្វើភេរវកម្មហើយជាគំនិតផ្តួចផ្តើមរបស់ក្រុមឧទ្ទាមក្រៅច្បាប់

2025/02/16 05:23:53 pm        135

បណ្តាសហជីពនានានៅកម្ពុជា ដែលតំណាងឲ្យបងប្អូនកម្មករ កម្មការិនីរាប់លាននាក់នៅកម្ពុជា បានចាត់ទុកការប៉ុនប៉ង ធ្វើឃាតសម្តេចតេជោ ហ៊ុន សែន តាមរយៈដ្រូននោះ គឺជា​ទង្វើភេរវក​ម្ម​ហើយ​ជា​គំនិតផ្តួចផ្តើមរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងមានចេតនាទាញ​ឲុ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​រក​ភាព​វឹកវរសង្រ្គាមសារជា ថ្មីជានោះ។

តាមរយៈញត្តិរបស់បណ្តាសហជីពទាំងនោះបានលើកឡើងថា «យើងខ្ញុំសូម​ប្រកា​ស​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះជនដែលរៀបចំគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះ សម្តេចតេជោ ហ៊ុន សែន ខណៈទង្វើនេះគឺជាអំពើភេរវកម្មប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំជាស្ថាបនិកបិតាសន្តិភាព ជាអគ្គមគ្គុទេសក៍ឯកដ៏ឆ្នើម និងជាឥស្សរជនជាន់ខ្ពស់របស់ជាតិ នេះជាអំពើខុសច្បាប់ យង់ឃ្នង និង​ឃោឃៅបំផុត ដោយមានគោលបំ ណងទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរ និង​អសន្តិសុខ​សង្គម​សារ​ជាថ្មី»។

តាមរយៈញត្តិរបស់បណ្តាសហជីពទាំងនោះបានចាត់ទុកថា សកម្មភាពដ៏ថោក​ទាប​របស់​ក្រុម​អគតិ​ទាំង​នោះ មិនត្រឹមតែធ្វើឲ្យបាត់បង់នូវសុខសន្តិភាព ស្ថិរភាព និងប៉ះពាល់ដល់​សេដ្ឋកិច្ច​សង្គម​ជាតិ​ទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែនឹងនាំមកនូវឱភាពប្រទេសជាតិ បង្អាក់ការរីកចម្រើន និងការ​អភិវឌ្ឍ​ជាតិ ព្រមទាំងធ្វើឲ្យបាត់បង់នូវសមិទ្ធផលដែល សម្តេចតេជោ ក៏ដូចជាប្រជាជនខ្មែរគ្រប់រូប ដែលបានខិតខំក៏សាងដោយលំបាករយៈពេលកន្លងមកផងដែរ។

យ៉ាងណាក៏ដោយបណ្តាសហជីពទាំងនោះបានលើកឡើងទៀតថា «ពួកយើងជាកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់នៅកម្ពុជាត្រូវការសុខសន្តិភាព ហើយកម្ពុជាធ្លាប់មានសង្រ្គាមច្រើនឆ្នាំមកហើយ ទើបតែបច្ចុប្បន្ននេះកម្ពុជាមានសុខសន្តិភាពយ៉ាងពិតប្រាកដ កម្ពុជាស្អប់ណាស់សង្រ្គាម ស្អប់ណាស់ក្រុម ប្រឆាំងដែលញុះញង់ឲ្យបង្កើតសង្រ្គាមនៅកម្ពុជា ពួកយើងដាច់ខាតការពារសន្តិភាពឲ្យបានគង់វង្ស យូរ អង្វែងជារៀងរហូត មានសន្តិភាពគឺមានអ្វីៗទាំងអស់»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm