អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅតែមិនព្រមបោះបង់​គំនិត​ច្រណែន​ឈ្នានីសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

2025/02/16 05:35:38 pm        154

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក នៅតែមិនព្រមបោះបង់គំនិតច្រណែនឈ្នានីសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ខណៈបុគ្គលរូបនេះយកវេទិកាជួបជុំរបស់ខ្លួនមកវាយប្រហារសមត្ថភាពដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«គំនិតច្រណែនឈ្នានីស និងគំនុំគុំគួនរបស់លោក សម រង្ស៊ី នឹងមិនងាយសាបរលាបទៅណាទេ ព្រោះគាត់នៅតែចិញ្ចឹមចិត្តចង់ឡើងអង្គុយកៅអីនាយករដ្ឋមន្រ្តី ដោយកន្លងមកគាត់ចង់អង្គុយកៅអីនាយករដ្ឋមន្រ្តីតាមរយៈបោះឆ្នោត តែគាត់លែងមានសង្ឃឹមបោះឆ្នោត ក៏យកពលរដ្ឋធ្វើជាចំណាប់ខ្មាំង ដើម្បីញុះញង់ឱ្យផ្ដួលរំលំរាជរដ្ឋាភិបាល ហើយដណ្ដើមកៅអីនាយករដ្ឋមន្រ្តីឱ្យគាត់»។

លោកបន្តថា នយោបាយឈ្នានីសរបស់ទណ្ឌិត សម រង្ស៊ី និងគ្នីគ្នារបស់ខ្លួននឹងបន្តគ្មានគោលជំហរច្បាស់លាស់ និងគ្មានការទទួលខុសត្រូវចំពោះជាតិនោះទេ។ ក្រុមនេះពិតជាអ្នកនយោបាយចរិតមាន់ ត្រចៀកស ដែលហ៊ានប្រើប្រាស់ល្បិចកលស្មោគគ្រោកគ្រប់យុទ្ធសាស្រ្ត ដើម្បីបំពេញបំណងខ្លួនមហិជ្ជតារបស់ខ្លួន។

អ្នកវិភាគរូបនេះបានបន្ថែមថា ទណ្ឌិត សម រង្ស៊ី បាននិងកំពុងតែបំផ្លាញជាតិរបស់ខ្លួន ប្រឆាំងនឹងផលប្រយោជន៍ប្រជាជន លុបបំបាត់សិទ្ធិអំណាចរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតាមរយៈការញុះញង់ និងបង្ខំឱ្យពលរដ្ឋដើរតាមគំនិតខ្មៅងងឹតរបស់ខ្លួនឱ្យផ្ដួលរំលំរាជរដ្ឋាភិបាល និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ខណៈដែលកម្ពុជាកំពុងមានស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយបានថ្លែងថា៖«សម រង្ស៊ី បាននិងកំពុងបាត់បង់ភាពម្ចាស់ការលើខ្លួនឯង បោះបង់ប្រយោជន៍ជាតិ ហើយបង្កើតឱ្យមានចិត្តច្រណែនឈ្នានីស និងប្រើយុទ្ធសាស្ត្រនយោបាយដែលកាន់តែធ្វើឱ្យទណ្ឌិតរូបនេះប្រព្រឹត្តខុសម្តង ហើយម្តងទៀត និងកាន់តែមិនអាចជួយស្រោចស្រង់រួច។ គាត់កំពុងលួងនឹងអំនួតរបស់ខ្លួន ហើយមើលងាយសមត្ថភាពអ្នកដទៃ»។

លោកបន្តថា សម រង្ស៊ី ដែលធ្វើនយោបាយគ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងជាមនុស្សកំសាកញី បានត្រឹមតែដើរបំផ្លាញគេប៉ុណ្ណោះ។ គាត់បរាជ័យយ៉ាងអាម៉ាស់រៀងរាល់ពេលបោះឆ្នោត ហើយតែងតែឡាំប៉ា និងដើរញុះញង់បរទេសជាចៅហ្វាយនាយរបស់ខ្លួនឈប់ផ្តល់ជំនួយ ឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជាជាដើម។

អ្នកតាមដានស្ថានការណ៍សង្គមរូបនេះថា អ្នកនយោបាយគ្មានចក្ខុវិស័យដូចជាលោក សម រង្ស៊ីនេះ គឺធ្វើនយោបាយ តាំងពីមានបក្ស រហូតដល់អត់បក្សឈរជើង និងធ្វើនយោបាយតាំងពីនៅក្នុងស្រុករហូតដល់រត់ចោលស្រុក។ ឥឡូវនេះ ទណ្ឌិត សម រង្ស៊ី បានធ្វើដំណើរមកដល់ផ្លូវទាល់ច្រក និងស្ទើរដល់ទីបញ្ចប់នៃជីវិតនយោបាយ និងជីវិតតាមធម្មជាតិទៅហើយ។

ការលើកឡើងរបស់ក្រុមអ្នកវិភាគបែបនេះ បន្ទាប់ពីលោក សម រង្ស៉ី បានចេញវីដេអូមួយវាយប្រហារមកលើការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានហួសចិត្តចំពោះទណ្ឌិត សម រង្ស៉ី ដែលជាមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង ហើយសម្តេចបានបង្ហាញអារម្មណ៍គួរឱ្យសង្វេគជាខ្លាំងសម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ។

សម្តេចបានសរសេរនៅលើបណ្តាញសង្គមជាមួយនឹងការចែករំលែកវីដេអូប្រតិកម្មរបស់ស្រ្តីអតីតបក្សប្រឆាំងម្នាក់យ៉ាងដូច្នេះថា៖«ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ ទើបបានជាលោក សម រង្ស៉ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់។ បទចម្រៀងរបស់គាត់មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារ និងមើលងាយអ្នកផ្សេង ជាពិសេសមកលើរូបខ្ញុំ និងក្រុមគ្រួសារក៏ដូចជា អំពាវនាវឱ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល»។

សម្តេចបានបន្តថា៖«ក្តីស្រមៃរបស់គាត់មានតែមួយគត់តាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សឱ្យទៅដណ្តើមយកឱ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច។

សម្ដេចបវរធិបតីបន្ថែមថា៖«តាមព័ត៌មានក្រៅផ្លូវការដែលទទួលបានចុងក្រោយនេះ គឺលោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនោះ។ សម រង្ស៊ី ហាក់ដូចជាមានការស្រមើស្រមៃ និងវិលវល់ច្រើនរហូតដល់មានមោទនភាពលើខ្លួនឯងដូចពាក្យខ្មែរមួយឃ្លាថា «អង្គុយលើចង្អេរ លើកខ្លួនឯង» ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។ ដូច្នេះគួរឱ្យសង្វេគណាស់សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ»៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm