បណ្តាវិទ្យាស្ថានបច្ចេកទេសនៅតាមរាជធានី-ខេត្តទាំងអស់នៅកម្ពុជា បានចាត់ទុកការប៉ុនប៉ង ធ្វើឃាតសម្តេចតេជោ ហ៊ុន សែន តាមរយៈដ្រូននេះគឺជាទង្វើភេរវកម្ម និងមានគោលបំណងបំផ្លិតបំផ្លាញសុខសន្តិភាពរបស់កម្ពុជា ដែលកំពុងមានសព្វថ្ងៃនេះ ខណៈការប៉ុនប៉ងរបស់ក្រុមឧទ្ទាមទាំងនោះមិនគួរ លើកលែង និងត្រូវចាប់ខ្លួនយកមកផ្តន្ទាទោសឲ្យខាងតែបាន។
តាមរយៈញត្តិរបស់វិទ្យាស្ថានបច្ចេកទេសនៅតាមបណ្តារាជធានី-ខេត្តទាំងនោះបានសង្កត់ធ្ងន់ថា« យើងខ្ញុំជាគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត នៃវិទ្យាស្ថានសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនដែលរៀបចំគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះសម្តេចតេជោ ដែលនេះជាអំពើ ភេរវកម្ម ប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំជាស្ថាបនិក បិតាសន្តិភាព ជាមគ្គុទេសក៍ឯកដ៏ឆ្នើម និងជាឥស្សរជន ជាន់ខ្ពស់របស់ជាតិនេះ ជាអំពើខុសច្បាប់ យង់ឃ្នង និងឃោឃៅបំផុតដោយមានគោលបំណងទាញកម្ពុជា ឲ្យធ្លាក់ទៅភាពវឹកវរ និងអសន្តិសុខសង្គម ប៉ុន្តែជាអកុសល គម្រោងនេះត្រូវបានធ្វើការទប់ស្កាត់ទាន់ពេល វេលា»។
តាមរយៈញត្តិទាំងនោះបានលើកឡើងទៀតថា សកម្មភាពដ៏ថោកទាបរបស់ក្រុមអគតិទាំងនោះ មិនត្រឹមតែធ្វើឲ្យបាត់បង់នូវសុខសន្តិភាព ស្ថិរភាព និងប៉ះពាល់ ដល់សេដ្ឋកិច្ចសង្គមជាតិទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែនឹងនាំមកនូវឱភាពប្រទេសជាតិ បង្អាក់ការរីកចម្រើន និងការអភិវឌ្ឍជាតិ ព្រមទាំងធ្វើឲ្យបាត់បង់នូវសមិទ្ធផលដែល សម្តេចតេជោក៏ដូចជាប្រជាជនខ្មែរគ្រប់រូប ដែលបានខិតខំកសាងដោយលំបាករយៈពេលកន្លងមកផងដែរ»។
តាមរយៈញត្តិដដែលនេះ បានលើកឡើងទៀតថា«សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងចាត់ទុកទង្វើរបស់ជនអន្ធពាល ដែលជាជនដៃដល់រៀបចំគម្រោងវាយប្រហារដោយដ្រូនចូលក្នុងភូមិ គ្រឹះរបស់សម្តេចតេជោ ប៉ុនប៉ងធ្វើឃាតសម្តេច និងក្រុមគ្រូសារដែលជាទង្វើដ៏ស្មោគក្រោកជាទីបំផុត ក្នុង គោលដៅបំបែបបំបាក់សាមគ្គីភាព និងសុខសន្តិភាពរបស់ប្រទេសជាតិជាដើម»៕ អត្ថបទ៖ បាន ចក់

















