ក្រសួងបរិស្ថាន៖ ការផ្សព្វផ្សាយដោយវេបសាយ​បរទេសចែករំលែក​ព័ត៌មាន​ករណីភ្លើងឆេះនៅកម្ពុជា​ដោយយកផែនទីមាត្រដ្ឋានតូចជាព័ត៌មានមិនពិត និងបង្កឱ្យមហាជនភ័ន្តច្រឡំ

2025/02/16 11:04:16 am        143

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៥នេះបានចេញបញ្ជាក់ថា ការផ្សាយ និងរំលែកនូវព័ត៌មានអំពីករណីភ្លើងឆេះ hotspot ដោយយកផែនទីមាត្រដ្ឋានតូច មិនអាចកំណត់បានថាជាកន្លែងណាមួយឱ្យច្បាស់លាស់នោះទេ ហើយព័ត៌មាន និងរូបភាពមិនពិតនេះ បានថតចម្លងតគ្នា ធ្វើឱ្យមានការភាន់ច្រឡំនូវការពិតជាក់ស្ដែង កំពុងកើតមាននៅប្រទេសកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានបានកត់សម្គាល់ ឃើញមានការផ្សព្វផ្សាយដោយវេបសាយឧតុនិយមណាមួយនោះ និងការចែករំលែកនូវព័ត៌មានអំពីករណីភ្លើងឆេះ hotspot ដោយយកផែនទីមាត្រដ្ឋានតូច មិនអាចកំណត់បានថាជាកន្លែងណាមួយឱ្យច្បាស់លាស់នោះទេ ហើយព័ត៌មាននិងរូបភាពមិនពិតនេះ បានថតចម្លងតគ្នា ធ្វើឱ្យមានការភាន់ច្រឡំនូវការពិតជាក់ស្ដែង កំពុងកើតមាននៅប្រទេសកម្ពុជា ព្រោះឃើញថាហាក់បីដូចជាកម្ពុជាទាំងមូល ត្រូវបានឆេះក្រហមឆ្អៅ។

ក្រសួងបរិស្ថាន បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រសួងបរិស្ថានមានអគ្គនាយកដា្ឋនតំបន់ការពារធម្មជាតិ ដែលជាអង្គភាពជំនាញបានតាមដានជាប្រចាំ នូវករណីភ្លើងឆេះនេះ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នជំនាញក្នុងតំបន់ ពិសេសមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន និងបានធ្វើការផ្ទៀងផ្ទាត់ជាក់ស្តែង នៅទីវាលផងដែរ។ ជាលទ្ធផល ដូចសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានបញ្ជាក់ស្រាប់រួចហើយគឺ ពុំមានកានឆេះព្រៃធ្ងន់ធ្ងរទេ ប៉ុន្តែគ្រាន់តែជាការឆេះស្មៅ សំរាមស្បូវ និងជញ្ជាំងស្រូវតែប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបញ្ឈប់ការដុតស្មៅ សំរាម ជញ្ជាំងស្រូវ។ល។ សូមស្នើដល់អង្គភាពថ្នាក់ក្រោមជាតិទាំងអស់ សូមយកចិត្តទុកដាក់ និងធ្វើការអប់រំ ដល់ប្រជាពលរដ្ឋអំពីករណីនេះ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងចូលរួមប្រុងប្រយ័ត្ននិងទប់ស្កាត់ ករណីភ្លើងឆេះនេះ។ ក្រសួងបរិស្ថាននឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនបន្តទៀតក្នុងករណីចាំបាច់៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am