ក្រុមបាតុករបានដើរដង្ហែទៅកាន់ស្ថានទូតអាមេរិកនៅទីក្រុងឌុយប្លាំង(Dublin) ប្រទេសអៀរឡង់ កាលពីថ្ងៃសៅរ៍ ១៥ កុម្ភៈ អំឡុងតវ៉ាប្រឆាំងលោកប្រធានាធិបតីអាមេរិក Donald Trump និងសកម្មភាពដែលលោកបានធ្វើក្នុងសប្តាហ៍ដំបូងនៃអាណត្តិប្រធានាធិបតីរបស់ខ្លួន។
ដោយកាន់បដាសរសេរថា «ឈប់បំពាក់អាវុធអ៊ីស្រាអែល» និង «សេរីភាព និងយុត្តិធម៌សម្រាប់ប៉ាឡេស្ទីន» ក្រុមបាតុករបានដើរដង្ហែដោយស្ងៀមស្ងាត់ស្រែកថា «ដោះលែងប៉ាឡេស្ទីនឲ្យមានសេរីភាព»។
នៅក្នុងសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី ៤ ខែកុម្ភៈ បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងទីក្រុង Washington លោក Trump បានស្នើរសុំតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីនចំនួន ២,២លាននាក់ចេញពីដែនដីហ្កាហ្សា ហើយសហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់មាត់សមុទ្រដោយអភិវឌ្ឍឡើងវិញទៅជាតំបន់លំនៅឋានលំហែកាយឆ្នេរសមុទ្ររបស់តំបន់មជ្ឈិមបូព៌ា។
សម្ដីរបស់លោក Trump អំពីការផ្លាស់ទីលំនៅរបស់ពលរដ្ឋប៉ាឡេស្ទីនត្រូវបានច្រានចោលម្តងហើយម្តងទៀតដោយអ្នកស្រុកហ្កាហ្សានិងបណ្ដារដ្ឋអារ៉ាប់ ហើយត្រូវបានថ្កោលទោសដោយអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិថា ជាសំណើនៃការបោសសម្អាតជនជាតិភាគតិច៕


