មនុស្សរាប់ពាន់នាក់បានចេញតវ៉ាតាមដងផ្លូវក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ តវ៉ាប្រឆាំងនឹងសំណើរបស់សហរដ្ឋអាមេរិកក្នុងការ"សម្អាតតំបន់ហ្កាហ្សា" និងជំរុញឱ្យរដ្ឋាភិបាលនៃចក្រភពអង់គ្លេសបញ្ឈប់ការផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល។
ក្រុមបាតុករដែលបានកាន់ស្លាកសញ្ញាសរសេរថា «ដោះលែងហ្កាហ្សា» «បញ្ឈប់សង្គ្រាម» និង «បញ្ឈប់ការបំពាក់អាវុធដល់អ៊ីស្រាអែល» បានដើរឆ្ពោះទៅកាន់ស្ថានទូតអាមេរិកក្នុងទីក្រុងឡុងដ៍ ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ។
ក្រុមអ្នកតវ៉ាបានសម្តែងការភ្ញាក់ផ្អើលចំពោះសំណើរបស់សហរដ្ឋអាមេរិកដើម្បី "សម្អាតតំបន់ហ្កាហ្សា" និង "កាន់កាប់តំបន់ហ្កាហ្សា" និងការខកចិត្តចំពោះការបន្តជំនួយយោធារបស់ចក្រភពអង់គ្លេសដល់អ៊ីស្រាអែល។
បាតុករម្នាក់ដែលបានចូលរួមកាតវ៉ានេះ លោក Richard Higgins បាននិយាយថា ពួកលោកមកទីនេះដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន និង ជំទាស់ការផ្ដល់អាវុធរបស់រដ្ឋាភិបាលពួកគេ។
តវ៉ាម្នាក់ទៀត លោក Joseph បាននិយាយថា ពួកលោកកំពុងដើរតួយ៉ាងសកម្ម ហើយនិយាយថាយើងទាំងអស់គ្នាដែលជាពលរដ្ឋអង់គ្លេស បានចូលខ្លួនពាក់ព័ន្ធនឹងជម្លោះហើយ៕

