ឆ្លងចរន្តអគ្គិសនីបង្កជាអណ្ដាតភ្លើងឆេះហាងលក់ស្បែកជើង ខូចខាត​សម្ភារៈ​ក្នុង​ហាង​ស្ទើរ​តែទាំង​ស្រុង

2025/02/17 02:51:03 am        510

ភ្នំពេញ៖ អគ្គិភ័យឆេះហាងលក់ស្បែកជើងអស់ស្ទើរទាំងស្រុង ខូចខាតសម្ភារៈមួយចំនួនធំ បង្ក​ការ​ភ្ញាក់​ផ្អើលពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យ​ជួយបាញ់ពន្លត់អណ្ដាត​ភ្លើង​តែ​មិន​អាច​គ្រប់​គ្រង​បាន រហូតសមត្ថកិច្ចចេញរថយន្តមកបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣ រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ​ចំណុច​ជាន់ទី០១ នៃហាងលក់ស្បែកជើង យីហោ « ហាដូ ស្តរ » ដែលស្ថិតតាមបណ្តោយផ្លូវ ៣១០ សង្កាត់បឹងកេងកងទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីពលរដ្ឋអ្នកឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើត​ហេតុ​ពួក​គាត់​បាន​ឃើញ​មានផ្សែងខ្មៅហ៊ុយឃ្មួលឃ្មាញ់ ចេញពីបន្ទប់ជាន់ទី០១ ផ្នែកខាងក្រោយ នៃហាងលក់​ស្បែក​ខាងលើ ។ ភ្លាមៗ ពួកគាត់បានឮសំឡេង ស្រ្តីស្រែកអោយជួយចេញពីទីតាំងឆេះ ស្រប​ពេល​​នោះ​ពួក​គាត់បាននាំរត់ទៅយកបំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ នឹងបាន​ចូល​ទៅ​ជួយ​ស្រ្តី​ដែលមានផ្ទៃពោះយកចុះមកក្រោមដោយសុវត្ថិភាព ។

ដោយស្ថានភាពពេលនោះ គឺមិនអាចគ្រប់គ្រងបានទេ ដោយសារមានផ្សែងច្រើន លាយឡំនឹង​អណ្តាត​ភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ ។ ទើបពួកគាត់​រាយកា​រណ៍​ជូន​សមត្ថ​កិច្ច​ជំនាញ​អគ្គិភ័យ ដើម្បីចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍អោយទាន់ពេលវេលា ជៀស​វាង​បង្ក​ការ​រាលដាល ។

បើតាមការបញ្ជាក់ពីម្ចាស់ហាងបានបញ្ជាក់ថា ករណីឆាបឆេះនេះ គឺបណ្តាល​មក​ពី​ឆ្លង​ចរន្ត​ចេញ​ពី​កង្ហារស្រូបផ្សែង ។

ក្នុងហេតុការគ្រោះអគ្គិភ័យនេះដែរបានបង្កការខូចខាតបន្ទប់ស្ទីតយ៉ូចំនួន០១បន្ទប់ទាំងស្រុងរួមនឹងសម្ភារៈស្បែកជើងស្ទើទាំងស្រុង ហើយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៤ គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ៕ អត្ថបទ ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm