រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកជំងឺប្រមាណជិត ៧ពាន់នាក់ បានមកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរអាមេរិក នៅតាមមន្ទីពេទ្យបង្អែក ចំនួន៣ ក្នុងខេត្តក្រចេះ ។

ប្រធានមន្ទីរសុខាភិបាលខេត្តខេត្តក្រចេះ លោក វេជ្ជបណ្ឌិត ងី ប៊ុន ឡែន បានអោយដឹងថា ក្រុមគ្រូពេទ្យសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះបានចុះពិនិត្យព្យា បាលជំងឺ ដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះរយៈពេល៥ថ្ងៃ គឺមានអ្នកជំងឺចំនួន៦៧១១នាក់បានមកទទួលសេវាព្យាបាល។

លោក វេជ្ជបណ្ឌិត បន្តរថាក្នុងរយៈពេល៥ថ្ងៃនោះ ក្រុមគ្រូរពេទ្យបានចុះព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកចំនួន៣ នៅ ក្នុងខេត្តក្រចេះរួមមាន មន្ទីរ ពេទ្យបង្អែកខេត្តក្រចេះ មន្ទីរពេទ្យបង្អែកស្រុកឆ្លូង និងមន្ទីរពេទ្យបង្អែកស្រុកសំបូរ ដែលមានអ្នកជំងឺមកទទួលសេវាព្យាបាល សរុបចំនួន ៦,៧១១នាក់ ។ ក្នុងមានអ្នកជំងឺវះកាត់ចំនួន១៤៥នាក់ ជំងឺភ្នែកចំនួន២៧៥នាក់ ជំងឺធ្មេញ ចំនួន៩៤៣នាក់ និងអ្នកជំងឺទូទៅចំនួន ៥៣៤៨ នាក់ ក្រៅពី នោះក៍មានចាក់ម្ជុលវិទ្យាសាស្ត្រ និងចែកវ៉ែនតាជូនចាស់ៗ និង វ៉ែនតាការពារកម្ដៅថ្ងៃផងដែរ ៕ ដោយ សេង ម័រ



