អាមេរិក ថាអ៊ុយក្រែន និងអឺរ៉ុប នឹងចូលរួមជាផ្នែកនៃកិច្ចចរចាសន្តិភាពពិតប្រាកដ

2025/02/17 09:19:33 am        492

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ (១៦ កុម្ភៈ) បាននិយាយថា អ៊ុយក្រែន និងអឺរ៉ុប នឹងជាផ្នែកនៃ "កិច្ចចរចាពិតប្រាកដណាមួយ" ដើម្បីបញ្ចប់សង្រ្គាមជាមួយទីក្រុងមូស្គូ ដោយផ្ដល់សញ្ញាថា កិច្ចពិភាក្សារបស់អាមេរិក ជាមួយរុស្ស៊ីក្នុងសប្តាហ៍នេះ ជាឱកាសមួយដើម្បីពិនិត្យមើលថា តើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានភាពម៉ឺងម៉ាត់ប៉ុណ្ណាចំពោះសន្តិភាព។

ប្រមុខការទូតរបស់អាមេរិករូបនេះហាក់មិនអើពើលើក្តីបារម្ភរបស់អឺរ៉ុប ចំពោះការកាត់ចេញពីកិច្ចចរចាដំបូងរវាងរុស្ស៊ី និងអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS លោក Rubio លើកឡើងថា ដំណើរការចរចាមិនទាន់ចាប់ផ្តើមដោយស្មោះទេ ហើយប្រសិនបើកិច្ចចរចារមានវឌ្ឍនភាព នោះអ៊ុយក្រែន និងប្រទេសអឺរ៉ុបផ្សេងទៀតនឹងត្រូវបាននាំចូលទៅក្នុងកិច្ចចរចានោះ។

ក្រុមមន្ត្រីអឺរ៉ុបមានការភ្ញាក់ផ្អើល និងបារម្ភចំពោះចំណាត់ការរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump លើរឿងអ៊ុយក្រែន រុស្ស៊ី និងវិស័យការពារជាតិអឺរ៉ុបក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ការភ័យខ្លាចចម្បងគឺថា ពួកគេមិនអាចពឹងផ្អែកលើការការពារយោធារបស់អាមេរិកបានទៀត ហើយថាលោក Trump នឹងព្យាយាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ជាមួយលោក Putin ដែលបំផ្លាញទីក្រុងគីវ និងសន្តិសុខទ្វីបអឺរ៉ុបកាន់តែទូលំទូលាយ។

ទន្ទឹមនឹងនេះ កាលពីព្រឹកថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថា មន្ត្រីអាមេរិកបានប្រគល់កម្រងសំណួរមួយទៅកាន់មន្ត្រីអឺរ៉ុប ដែលបានសាកសួរក្នុងចំណោមរឿងផ្សេងទៀតថា តើមានទាហានប៉ុន្មាននាក់ ដែលពួកគេអាចចូលរួមចំណែកក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី។ គេមិនទាន់ច្បាស់ទេថាកម្រងសំណួរនោះមានន័យបែបណា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am