ព្រះករុណាព្រះមហាក្សត្រ៖ «មិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទូសរ៉ាយ​ព្រះពុទ្ធសាសនានៅក្នុងសម័យកាលសន្ដិភាពនេះបានឡើយ»

2025/02/17 05:27:16 pm        421

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា មានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយ​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានភាពឆ្លាសវៃ មានគោលនយោបាយ សម​ស្របទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អ ប្រសើរ។ អាស្រ័យហេតុនេះមិនអាចមានបុគ្គលណាមួយ ប្រមាថ ឬប្រទូសរ៉ាយ ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​សម័យ​កាល​សន្ដិភាពនេះបានឡើយ។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះររាជបន្ទូលបែបនេះ ក្នុងឱកាសថ្លែង​ព្រះរាជ​សុន្ទរកថា​ក្នុង​ព្រះ​រាជ​ពិធី​សម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្ស​សាស្ត្រា​ស្លឹក​រឹតខ្មែរ ព្រមទាំងសមិទ្ធិនានាក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ។

ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ជាតឹកតាងប្រវត្តិសាស្រ្ដ និងតួនាទី​ដ៏​សំខាន់​មិន​អាច​កាត់​ថ្លៃ​បានរបស់វត្តឧណ្ណាលោម ទាំងទិដ្ឋភាពព្រះពុទ្ធសាសនា វប្បធម៌ និងប្រពៃណី គឺជា​ទី​បណ្ដុះ​នូវ​ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដ៏ល្អឯក ហើយ​ជា​ទីកន្លែង​ដែល​បាន​ផ្ដល់​កំណើត​ដល់​វចនានុក្រម​ខ្មែរ​តាមរយៈការលះបង់ដ៏ធំធេងរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពេញ​មួយ​ព្រះជន្ន​របស់​ព្រះអង្គផងដែរ។

ព្រះករុណាមានព្រះបន្ទូលបន្តថា ក្នុងបរិការណ៍នេះ តួនាទីដ៏លេចធ្លោរបស់វត្តអារាម ព្រះពុទ្ធ​សាសនា បានក្លាយទៅ​ជាចលករ​មួយ​ដែល​មិន​អាច​កាត់​ផ្ដាច់​ចេញ​បាន​រវាង​ដំណើរ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រចាំថ្ងៃ និងការអភិឌ្ឍសង្គមជាតិ ដែលមានន័យថា «វត្តអារាម និងសង្គមគឺតែមួយ»។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា៖«ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ​ទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មាន​ភាព​ឆ្លាស​វៃ មានគោលនយោបាយ សមស្របទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អ ប្រសើរ។ អាស្រ័យ​ហេតុនេះ មិនអាចមានបុគ្គលណាមួយ ប្រមាថ ឬប្រទូសរ៉ាយ ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​សម័យ​កាល​សន្ដិភាពនេះបានឡើយ»។

ក្នុងឱកាសនេះដែរព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលកោតសរសើរ ដល់​សប្បុរស​ជន​នានា និងពុទ្ធបរិស័ទ ដែលបានជួយកសាង ជួសជុលមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំង​សមិទ្ធិ​នានា​ក្នុង​វត្ត​ឧណ្ណា​លោម​តាំង​ពី​ដំណាក់កាលដំបូងរហូតថ្ងៃសម្ពោធនេះបានល្អប្រពៃ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm