អ្នកប្រយុទ្ធ M23 ដែលមានសម្ព័ន្ធភាពជាមួយកងទ័ពប្រទេសរ៉្វាន់ដា កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ បានចូលទៅក្នុងកណ្តាលទីក្រុងសំខាន់មួយផ្សេងទៀតនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈសហភាពអាហ្រ្វិក បានបញ្ជាក់ពីការព្រួយបារម្ភកាន់តែកើនឡើងថា ប្រទេសដែលហែកហួរដោយជម្លោះមួយនេះ អាចបែកបាក់គ្នាបន្ថែមទៀត។
មនុស្សជាច្រើនបានភៀសខ្លួនចេញ ចាប់តាំងពីក្រុមអ្នកប្រយុទ្ធ បានទៅដល់ស្រុកដាច់ស្រយាលនៃក្រុង Bukavu ទីរួមខេត្ត South Kivu កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅនេះ។ ប្រជាជនត្រូវបានការពារដោយកងកម្លាំងប្រដាប់អាវុធកុងហ្គោ (FARDC) ។
ការដួលរលំទីក្រុងដែលមានប្រជាជនមួយលាននាក់ បានផ្តល់ឱ្យក្រុមឧទ្ទាម M23 គ្រប់គ្រងបឹងKivu ទាំងអស់បន្ទាប់ពីការដណ្តើមយកបានទីក្រុង Goma នៃខេត្ត North Kivu ដែលនៅជិតខាង កាលពីចុងខែមករា។
ការអំពាវនាវជាអន្តរជាតិកាន់តែខ្លាំងឡើង ដល់ប្រទេសរ៉្វាន់ដា ដើម្បីឲ្យបញ្ចប់ការគាំទ្រផ្នែកយោធារបស់ខ្លួនសម្រាប់ក្រុមឧឧ្ទាម M23 ទោះបីជាប្រទេសនេះនៅតែបដិសេធថា កងទ័ពរបស់ខ្លួនមិនស្ថិតនៅក្នុង ប្រទេសកុងហ្គោ ក៏ដោយ។
កងកម្លាំងប្រដាប់អាវុធកុងហ្គោដែលបានបោះបង់ចោលក្រុង Bukavu កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបន្សល់ទុកអាវុធដែលត្រូវបានប្រមូលដោយជនស៊ីវិល និងក្រុមចោរព្រៃ។