លោក Trump៖ អាចជួប លោក ពូទីន ឆាប់ៗនេះ ខណៈការចរចានៅអារ៉ាប៊ីសាអ៊ូឌីត ខិតជិតមកដល់

2025/02/17 06:38:34 pm        128

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ថា លោកអាចជួបជាមួយ លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ ហើយលោកជឿថា សមភាគីរុស្ស៊ី ពិតជាចង់បញ្ឈប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន។ លោក Trump បានប្រាប់អ្នកសារព័ត៌មាន ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានព្យាយាមនិយាយសម្រាលពីការរំពឹងទុកនៃកិច្ចពិភាក្សាកម្រិតខ្ពស់នាពេលខាងមុខនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្តីពីការបញ្ចប់សង្គ្រាមថា «កាលបរិច្ឆេទនៅពុំទាន់បានកំណត់នៅឡើយ ប៉ុន្តែវាអាចនឹងក្នុងពេលឆាប់នេះ» ។

ដោយលោក Rubio កំណត់ពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាមេរិកសម្រាប់ការពិភាក្សាជាមួយមន្ត្រីរុស្ស៊ី ក្នុងរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅប៉ុន្មានថ្ងៃខាងមុខនេះ ភាពច្របូកច្របល់ផ្នែកការទូតកំពុងកើតឡើង ខណៈសង្រ្គាមអ៊ុយក្រែនដ៏ដ៏បង្ហូរឈាម ជិតដល់ខួបបីឆ្នាំរបស់ខ្លួន។

លោក Trump បាននិយាយអំពីលោកពូទីនថា «ខ្ញុំគិតថា លោកពូទីន ចង់បញ្ឈប់ការប្រយុទ្ធ»។

នៅពេលត្រូវបានសួរ ថាតើលោកជឿថា លោកពូទីន ចង់ដណ្តើមយកទឹកដីអ៊ុយក្រែនទាំងមូលឬយ៉ាងណា លោក Trump បាននិយាយថា «នោះ ជាសំណួររបស់ខ្ញុំដែលត្រូវសួរទៅលោកពូទីន»។ ប្រសិនបើគាត់ នឹងបន្ត  នោះនឹងធ្វើឱ្យខ្ញុំមានបញ្ហាធំ។

លោកTrump និយាយថា លោក Zelenskyy ក៏ចង់បញ្ចប់សង្គ្រាមដែរ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា លោកជឿជាក់ថា រុស្ស៊ីកំពុងរៀបចំ «ធ្វើសង្រ្គាម» ប្រឆាំងនឹងសម្ព័ន្ធយោធាណាតូ ប្រសិនបើលោក Trump បន្ថយការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់សម្ព័ន្ធមិត្តនេះ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        13
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        33
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm