អាមេរិក៖ លោក Donald Trump បានធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅទីក្រុងកំណើតរបស់លោក Joe Biden នៅមុនថ្ងៃបោះឆ្នោត ដោយច្រានចោលការស្ទង់មតិដែលបង្ហាញថា លោកបានឈានទៅរកការបរាជ័យ ខណៈគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យរបស់លោក បានជំរុញឱ្យពលរដ្ឋអាមេរិកគូរបន្ទាត់ពីក្រោមភាពច្របូកច្របល់រយៈពេល ៤ឆ្នាំកន្លងមកនេះ។
គូប្រជែងវ័យចំណាស់ទាំង២ បានចំណាយពេលកាលពីថ្ងៃច័ន្ទ ដើម្បីឲ្យមានការផ្លាស់ប្ដូរនៅក្នុងរដ្ឋមានការប្រទាញប្រទង់គ្នាខ្លាំង ដែលនឹងសម្រេចចិត្តបោះឆ្នោតមុនពេលប្រែក្លាយរដ្ឋ Pennsylvania ទៅជារដ្ឋមានការប្រកួតប្រជែងខ្លាំង ជាទីដែលបេក្ខជនទាំងពីរកំពុងរៀបចំការប្រមូលផ្តុំទ្រង់ទ្រាយធំ។
លោក Trump បានឈ្នះរដ្ឋនេះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ ប៉ុន្តែលោក Biden បាននាំមុខជាប់រហូត ប្រសិនបើមានការនាំមុខតិចតួចនៅទីនោះ ហើយនឹងចំណាយពេលនៅថ្ងៃបោះឆ្នោតម៉ោងទី១១ ទៅកាន់ទីក្រុងកំណើតកាលពីកុមារភាពរបស់លោកគឺទីក្រុង Scranton។
លោក Biden វ័យ ៧៧ឆ្នាំបានប្រាប់ក្រុមអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍ ដែលមានការរៀបចំគម្លាតសុវត្ថិភាពនៅក្នុងទីក្រុង Cleveland រដ្ឋ Ohio ថា “វាដល់ពេលដែលលោក Donald Trump ត្រូវវេចបង្វេចត្រឡប់ទៅផ្ទះវិញហើយ”។ លោកថា យើងបានបញ្ចប់ភាពច្របូកច្របល់។ យើងបានបញ្ចប់ការខឹងសម្បា ភាពស្អប់ខ្ពើមគ្នា ការបរាជ័យ ភាពគ្មានការទទួលខុសត្រូវ នៅតាមបណ្ដាញសង្គមធ្វីតធ័រ៕
អត្ថបទ៖ សុខមាន