ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ នេះ ដោយដកស្រង់សម្តីពីអង្គភាពសេវាកម្មសារព័ត៌មានរបស់កងនាវាប៉ាស៊ីហ្វិកថា នាវាដឹកកងទ័ពនិងយុទ្ធោបករណ៍ធន់ធ្ងន់របស់កងទ័ពជើងទឹករុស្ស៊ី Admiral Nevelskoy បានធ្វើសមយុទ្ធបាញ់កាំភ្លើងធំ នៅសមុទ្រជប៉ុន។
ប្រព័ន្ធផ្សព្វផ្សាយ Interfax បានដកស្រង់សម្តីរបស់អង្គភាពសេវាសារព័ត៌មានថា «ក្នុងអំឡុងពេលសមយុទ្ធដើម្បីសាកល្បងប្រព័ន្ធការពារដែនអាកាសសម្រាប់នាវាតែមួយ ក្រុមនាវិកនៃនាវាដឹកកងទ័ពនិងយុទ្ធោបករណ៍ធន់ធ្ងន់ បានបាញ់កាំភ្លើងធំ ទៅកាន់គោលដៅអាកាស ដែលប្រដូចទៅនឹងការពិត ។
ក្រុមនាវិក ក៏បានបាញ់កាំភ្លើងយន្តខ្នាតធំទៅកាន់គោលដៅតូចៗជាច្រើនកន្លែង ជាអ្វីដែលគេចាត់ទុកការក្លែងប្រដូចជាទូកគ្មានមនុស្សបើករបស់សត្រូវ។
យោងតាមសារព័ត៌មាន Interfax បានឱ្យដឹងថា សមយុទ្ធនេះ ត្រូវបានអនុវត្ត ជាផ្នែកនៃសកម្មភាពហ្វឹកហ្វឺនប្រយុទ្ធដែលបានគ្រោងទុករបស់កងនាវាប៉ាស៊ីហ្វិក-រុស្ស៊ី។