អ៊ីស្រាអែល ទទួលបានការដឹកជញ្ជូនគ្រាប់បែកធុនធ្ងន់ពីសហរដ្ឋអាមេរិក

2025/02/17 08:03:25 pm        86

ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ (១៦ កុម្ភៈ) ថា អ៊ីស្រាអែល បានទទួលការដឹកជញ្ជូនគ្រាប់បែកធុនធ្ងន់ប្រភេទ MK-84 ពីសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដកការរារាំងដែលបានដាក់លើការនាំចេញអាវុធនេះ ដោយរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Joe Biden ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថា លោកបានដកការរារាំងរបស់លោក Biden លើការនាំចេញគ្រាប់បែកទៅកាន់អ៊ីស្រាអែល បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ដោយសារតែលោកជឿជាក់លើ "សន្តិភាពតាមរយៈកម្លាំង"។

MK-84 គឺជាគ្រាប់បែកទម្ងន់ ២.០០០ផោន (៩០៧ គីឡូក្រាម) ដែលមិនមានប្រព័ន្ធទូរបញ្ជា ហើយគ្រាប់បែកប្រភេទនេះអាចវាយទម្លុះបេតុង និងដែកក្រាស់ជាចម្រៀកៗ ដោយបង្កើតបានជាកាំផ្ទុះធំទូលាយ។ អតីតរដ្ឋបាលលោក Biden បានបដិសេធមិនបញ្ជូនគ្រាប់បែកប្រភេទនេះទៅឱ្យអ៊ីស្រាអែល ដោយសារក្ដីបារម្ភពីផលប៉ះពាល់លើទីតាំងដែលមានប្រជាជនរស់នៅច្រើននៅតំបន់ហ្កាហ្សាស្ទ្រីប។

ការដឹកជញ្ជូនអាវុធនេះបានកើតឡើងបន្ទាប់ពីមានកង្វល់ជាច្រើនថ្ងៃថា តើបទឈប់បាញ់ដ៏ផុយស្រួយនៅដែនដីហ្កាហ្សា ដែលបានព្រមព្រៀងកាលពីខែមុន នឹងអាចដំណើរការដោយរលូនឬយ៉ាងណា បន្ទាប់ពីភាគីជម្លោះទាំងពីរបានចោទដាក់គ្នាទៅមកថាបានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នា ក្នុងការអនុញ្ញាតឱ្យមានការដោះដូរចំណាប់ថ្នូរដែលឃុំខ្លួននៅហ្កាហ្សា ដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន និងអ្នកជាប់ឃុំនៅក្នុងពន្ធនាគារអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm