ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញប្រគល់ផ្ទះចំនួន១០០ខ្នង​ជូនអតីតយុទ្ធជន​ក្នុងខេត្តកំពង់ធំ ជាអំណោយរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី

2025/02/17 08:39:35 pm        319

កំពង់ធំ៖ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជា​អគ្គ​លេខា​ធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះចំនួន១០០ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងកសាង​ដោយ​ក្រុមហ៊ុន ជីប ម៉ុង ដើម្បីចែកជូនអតីតយុទ្ធជន ស្ថិតក្នុងភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្ត​កំពង់ធំ។

ពិធីនេះមានការចូលរួមពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន ជីប ម៉ុង, ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, អភិបាលស្រុក, អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងអង្គភាពជុំវិញខេត្ត។

នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់​រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គំនិត​ផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម​អតីត​យុទ្ធជន​កម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជា​តិ​មាន​សុខ​សន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ និង​មាន​កិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​ជា​អនុប្រ​ធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ជា​និច្ចកាល​តែង​បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​បង​ប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយ​លើក​ស្ទួយជី​វភាព​អតីត​យុទ្ធ​ជន​ឱ្យ​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដោយមើលឃើញពីការលំបាក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្រេចផ្តល់អំណោយជាផ្ទះចំនួន១០០ខ្នងបន្ថែមជូនអតីតយុទ្ធជនខេត្តកំពង់ធំ។ ក្នុងនោះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់សប្បុរជនចូលរួមក្នុងការសាងសង់ផ្ទះដល់អតីតយុទ្ធជនផ្សេងទៀតដែលកំពុងមានតម្រូវការ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី រម្លឹកថា គិតមកដល់ថ្ងៃនេះមានរយៈពេល១ឆ្នាំហើយនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តគោលការណ៍ និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ព្រមទាំងពិនិត្យ និងវាយតម្លៃដល់អតីតយុទ្ធជនដែលជួបការលំបាកឱ្យទទួលបានអាទិភាពមុនគេ ក្នុងការទទួលអំណោយផ្ទះ និងដីរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចុះជួបសួរសុខទុក្ខជាប់ជាប្រចាំជាមួយបងប្អូនអតីតយុទ្ធជនគ្រប់បណ្តារាជធានី-ខេត្ត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់អតីតយុទ្ធជនត្រូវខិតខំថែទាំផ្ទះ និងដីឱ្យបានល្អ ដើម្បីរក្សាបាននូវការរស់នៅល្អ និងជីវភាពប្រសើរជាងមុនតាមរយៈការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីទទួលបានចំណូលក្នុងប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា លាង ឃុន ថ្លែងថា ប្រកាន់ខ្ជាប់នូវទស្សនវិស័យស្នេហាជាតិមាតុភូមិ ស្របតាមស្មារតី ខ្មែរជួយខ្មែរ ក្នុងនាមក្រុមហ៊ុន ជីប ម៉ុង ពិតជាមានមោទកភាពបំផុត ដែលបានចូលរួមចំណែកក្នុង ការជួយទៅដល់អតីតយុទ្ធជន ដែលជាជនមានគុណបំណាច់ និងបានធ្វើពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។

លោកអ្នកឧកញ៉ា លាង ឃុន បន្តថា អតីតយុទ្ធជនដែលជាប្រតិបត្តិកររបស់សម្តេចតេជោ ហ៊ុន សែន បានដឹងស្រាប់ហើយថា កម្ពុជាបានឆ្លងកាត់ការ លំបាកជាច្រើនដោយសារសង្គ្រាម ហើយទើបរយៈពេល២៦ ឆ្នាំចុងក្រោយ ទើបទទួលបានសុខសន្តិភាព និងការឯកភាព តាមរយៈនយោបាយឈ្នះ ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលមានកម្ពុជាផ្ទាល់ជាអ្នកផ្តួចផ្តើម និងជាអ្នកប្រតិបត្តិដើម្បីបញ្ចប់សង្គ្រាម។

ជាមួយគ្នា លោកអ្នកឧកញ៉ា លាង ឃុន សូមសម្តែងនូវការស្ងើចសរសើរលើចក្ខុវិស័យ ក្នុងភាពជាអ្នកដឹកនាំដ៏ ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំ ផ្គត់ផ្គង់ឧបត្ថម្ភដល់ អតីតយុទ្ធជន ដែលលះបង់កាយចិត្ត ដោយក្តីស្នេហាជាតិ។

បន្ថែមលើនេះ ក្នុងស្មារតី «ខ្មែរស្រលាញ់ខ្មែរ» លោកអ្នកឧកញ៉ា លាង ឃុន សូមប្រកាន់គោលជំហរបន្តសហការជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការសង្គមទាំងឡាយយ៉ាងសកម្មបំផុត ជាពិសេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំនៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm