អាជ្ញាធរ និងប្រភពក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍បាក់អណ្តូងរ៉ែមាស ដែលដំណើរការដោយខុសច្បាប់នៅភាគខាងលិចប្រទេសម៉ាលី។
ប្រភពនគរបាលលើកឡើងថា "ចំនួនអ្នកស្លាប់គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃសៅរ៍ ១៥ កុម្ភៈ មាន ៤៨នាក់ បន្ទាប់ពីការបាក់អណ្ដូង ដោយជនរងគ្រោះខ្លះធ្លាក់ចូលទឹក ហើយក្នុងនោះមានស្ត្រីដែលមានកូនតូចម្នាក់"។ ប្រធានអង្គការបរិស្ថានមួយបាននិយាយថា ការស្វែងរកជនរងគ្រោះកំពុងបន្ត។
ម៉ាលីគឺជាអ្នកផលិតមាសឈានមុខគេមួយរបស់ទ្វីបអាហ្រ្វិក ហើយកន្លែងរុករករ៉ែតែងតែជាទីតាំងនៃបំណាក់ដី និងគ្រោះថ្នាក់ដែលមានមនុស្សស្លាប់ជាច្រើន។ អាជ្ញាធរលំបាកក្នុងការគ្រប់គ្រងការរុករករ៉ែខុសច្បាប់នៃលោហៈដ៏មានតម្លៃក្នុងប្រទេសនេះ ដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោក៕