កាកបាទក្រហមគិតគូរខ្ពស់ពីសេវាសុខាភិបាលសាធារណៈ និងឯកជន​ក្នុងការថែទាំសុខភាព​មាតា ទារក កុមារ និងយុវវ័យ

2025/02/17 09:38:07 pm        299

ក្នុងឱកាសប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារខាងមុខ កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នំា២០២៥នេះ បានរៀបចំកិច្ចពិភាក្សាផ្សព្វផ្សាយស្តីពី៖ «សេវាសុខាភិបាល​សាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាព នៃការថែទាំសុខភាពមាតា ទារក កុមារ និង​យុវវ័យ នៅសាលប្រជុំ “A” ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោម អធិបតី​ភាព​លោក​ជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ព្រមទាំងអ្នកពាក់ព័ន្ធ និងយុវជន កក្រក សរុបចំនួន​១៨០​នាក់​។

ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ខាងមុខនេះ ក្នុងនាម កាក​បាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ​សកម្មភាព​រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ រួមជាមួយ​ក្រុម​ការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំកិច្ចពិភាក្សាស្តីពី៖ «សេវាសុខាភិបាលសាធារណៈ និង​សេវាឯកជន ដើម្បីលើកកម្ពស់គុណភាព នៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ» ដោយ​មាន​ការសម្របសម្រួលកម្មវិធីពី លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និង​ជា​អនុ​ប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានការ​បក​ស្រាយ​ពី​វា​គ្មិន​ចំនួ​ន​៣​នាក់​៖ ១លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និង​ទារក, ២លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃសាខាកក្រកខេត្តកំពង់ចាម, និងទី៣ លោកវេជ្ជបណ្ឌិត MANABU OKAWADA ប្រធានគ្លីនិក មន្ទីរពេទ្យសាន់រ៉ាយ។

មុន​នឹងឈានដល់ដំណើរការនៃកិច្ចពិភាក្សា និង សំនួរ-ចម្លើយ របស់វាគ្មិនទាំង៣ខាងលើ លោក​ជំទាវ​អគ្គលេខាធិការ ដែលបានឱ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺស្របទៅ​នឹ​ងប្រ​ធាន​បទ​របស់​ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៥ ដែល សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចេញសារលិខិតផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងនាម​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និង​កុមារ ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជម្រាប​ជូន​ពី​ស្ថាន​ភាព​សុខ​ភាព​មាតា ទារក និងកុមារ នៅកម្ពុជា រួមជាមួយនឹងអ្វីដែល កាកបាទក្រហមកម្ពុជា និងក្រុម​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់​សុខុមាល​ភាព​ស្រ្តី និងកុមារ ដើម្បីឈានឆ្ពោះការសម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០។

លោកជំទាវអគ្គលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា វេទិការនៃកិច្ចពិភាក្សានេះ នឹងដំណើរ​ការ​ដោយ​រលូន នឹងផលិត ចេញនូវផ្លែផ្កា ខ្លឹមសារសម្រាប់អប់រំផ្សព្វផ្សាយ យ៉ាងទូលំទូលាយ ជាប្រយោជន៍​ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេស យុវវ័យ ស្រ្តីកំពុងពរពោះ ស្រ្តីមានកូនតូច និងលើក​កម្ពស់​ការ​យល់ដឹង អំពីការថែទាំសុខភាពរបស់ខ្លួន ក៏ដូចជាការបង្កើតបាននូវកូន ជាទី​ស្រឡាញ់​របស់​ខ្លួន ប្រកបដោយសុខភាពល្អ សតិបញ្ញាវាងវៃ។

សូមបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនផ្សេងទៀត នឹង​ធ្វើ​ការចាក់ផ្សាយកម្មវិធីខ្លឹមសារទាំងស្រុងខាងលើ នៅថ្ងៃទី ២១-២២-២៣ ខែកុម្ភៈ ឆ្នាំ​២០២៥​ខាង​មុខនេះ៕ អត្ថបទ៖ សំ ងីម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm