ក្រុមហ៊ុនចិនចំនួន ១៨ ចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

2025/02/17 09:55:27 pm        427

ប្រតិភូក្រុមហ៊ុនចំនួន ១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន បាន​បង្ហាញ​នូវ​ការចំណាប់អារម្មណ៍ យ៉ាងខ្លាំង អំពីគម្រោងមកបណ្តាក់ទុន ក្រោមបរិយាស​អំណោយ​ផល​លើ​ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី តាមរយៈអ្នក​ឧកញ៉ា​​បណ្ឌិត ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី នៅថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារ នីងប៉ ដែលក្រុមហ៊ុន​ទាំង​នោះ​មាន​កម្ម​វត្ថុ​អាជីវកម្ម​ក្នុង​វិស័យមួយចំនួនដូចជា៖ ការកែច្នៃកៅស៊ូ , ផលិតសម្ភារៈបរិក្ខារពេទ្យ, សម្ភារៈឆ្លាត​វៃ​ប្រើ​ប្រាស់​ក្នុងផ្ទះ, សម្លៀកបំពាក់ និងធនាគារជាដើម។

ឯកឧត្តមអគ្គលេខាធិការ បានមានមតិស្វាគមន៍ ចំពោះ​គណៈ​ប្រតិភូ​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ មកធ្វើទស្សន កិច្ចសិក្សាផ្ទាល់នៅកម្ពុជា ក្នុងនោះឯកឧត្តមក៏បានលើកទ្បើង ពីស​ក្តា​នុពល​ក្នុ​​ងវិស័យឧស្សាហកម្ម, កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេស​កម្ពុជា​មាន​ដំណាំ​យុទ្ធ​សាស្ត្រ​ជា​ច្រើន​រួម​មាន ស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការវិនិយោគ កែច្នៃ​ក្នុង​ស្រុក ដើម្បីបង្កើតតម្លៃបន្ថែម។

 ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញឱ្យវិនិយោគិនធ្វើការគិតគូរ ក្នុង​ការ​បង្កើត​ខ្សែ​ចង្វាក់​ផលិត​កម្ម​ក្នុង​វិស័យ​កសិកម្ម ជាពិសេសការ កែច្នៃស្វាយចន្ទី ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម​អគ្គ​លេខា​ធិការ​ក៏បានជម្រាបជូនគណៈប្រតិភូ ពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ នឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រម​ទាំង​ការ​លើកទឹកចិត្តនានា។

ជាការឆ្លើយតប, លោកស្រី លូ ចឺឈីង បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែល​បាន​ឆ្លៀត​ពេលមមាញឹក ទទួលជួបគណៈប្រតិភូ និងបានជម្រាប​ជូន​យ៉ាង​ក្បោះ​ក្បាយ​ពី​បរិយាកាស​វិនិយោគនៅកម្ពុជា។ លោកស្រីសង្ឃឹមថា តាមរយៈជំនួប លើកនេះ នឹងធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មាន​ចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        81
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        261
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm